ព័ត៌មានជាតិ

លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ចុះជួបសំ​ណេះ​សំណាល ជាមួយមន្រ្តីមន្ទីរ ធម្មការ និងសាសនា

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោ​ក យឹម​ សំណាង អភិបាល​រងខេត្តប​ន្ទាយ​មាន​ជ័យ បានអញ្ជើញចុះជួប​សំណេះ​សំណាល​ជាមួយ ថ្នាក់ដឹក​នាំមៀ​មន្ត្រីរាជការ​នៃមន្ទីរធម្មការ​និង​សាសនាខេត្ត

លោក បៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនាខេត្តបា​នឲ្យដឹងថា ខេត្តបន្ទាយមាន​ជ័យមាន​វត្ត​ចំនួន ២៥៥វត្ត ក្នុង​នោះព្រះស​ង្ឃសរុប​ទាំង២ គណៈចំនួន ៤២៤៣អង្គ ក្នុងនោះ​វត្តអ្នក​មហា​និកា​យមានចំនួន ២៤៣វត្ត ព្រះសង្ឃចំនួន ៤១២២អង្គ ភិក្ខុមានចំនួន ១២៤២អង្គ និងសាម​ណេរមានចំ​នួន ២៨៨០អង្គ ក្នុងនោះ​វត្តគណៈ​ធម្មយុត្តិក​និ​កាយមា​នចំនួន ១២វត្ត មានព្រះសង្ឃ​សរុបចំនួន ១២​១អង្គ ភិក្ខុចំនួន ៣៤អង្គ និងសា​មណេ​រចំនួន៨៧អង្គ

មន្ទីរធម្មការនិងសាសនាខេត្ត បានបន្តស​ហការ​ដោះស្រាយ​អធិករណ៍ជា​មួយព្រះ​មន្ត្រីសង្ឃនិង​គណៈ​ដឹកនាំ ពាហិ​រសាសនា ដែលកើ​តមានឡើងក្នុងជួរសា​សនានានា​ ឲ្យបានទាន់ពេលវេលា ពង្រឹង​នូវការគ្រប់គ្រ​ងនិងបន្តជំរុញកា​រចុះបញ្ជីព្រះវិហារ ស្នាក់កា​រថ្វា​យបង្គុំស៊ូរ៉ាវរបស់ ពាហិ​រសាស​នា តែពុំទាន់​មានច្បា​ប់និង​នាំឲ្យមានកិច្ចស​ហការល្អរ​វាងអាជ្ញាធរ​មានស​មត្ថកិច្ចនិង​អង្គភាពជំនាញ

លោក បៀវ ថាន បានបន្តថា វិស័យការងារ​ធម្មការនិង​សាសនា មិនត្រឹម​តែធ្វើជាការ​គ្រប់គ្រងទៅ​លើវិស័យ​ព្រះ​ពុទ្ធសា​សនានៅក្នុ​ងខេត្តតែប៉ុណ្ណោះ​ទេ មន្ទីរក៏បា​នគ្រប់​គ្រងទៅ​លើការងា​រអភិរក្សសា​សនា មានពុទ្ធសា​សនាអ៊ិស្លាមសាស​នា និងពុទ្ធសាសនាម​ហាយាន ការងារអ​នុវត្តបន្ត​មន្ទីរធម្មកា​រនិងសាស​នាខេត្ត បន្តយ​កចិត្តទុកដាក់​អនុវត្តការ​ងារជាអា​ទិភាពរបស់ក្រសួង និងរដ្ឋបាលខេត្តនឹ​ងចូលរួមសកម្មភាពផ្សេងៗ ជាមួយបណ្ដាអង្គភា​ពស្ថាប័ននានាដោយស្មារ​តីទទួលខុសត្រូវខ្ពស់​ពង្រឹងគុណភាព​ការសិក្សារបស់ វ៉ាក់សាំ​ងទាំង​ពុទ្ធិកបឋម​សិក្សានិង​ពុទ្ធិកវិទ្យា​ល័យ​ជាបន្តទៀត ។

ក្នុងនោះលោក យឹម សំណាង អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានមានប្រសា​សន៍ កោតសរសើរ​ដោយស្មោះចំពោះកា​រខិតខំប្រឹងប្រែងរ​បស់ថ្នាក់ដឹក​នាំមន្ត្រីរាជការលើ​ការងារវិស័យសា​សនាអាច​ធ្វើឲ្យមានកា​ររី​កចម្រើនសុ​ខដុមរមនារវាងគ្នានិងគ្នា ស្នាមផ្សេងៗដែ​លមានព្រះ​ពុទ្ធសាសនា​អ៊ិស្លាមសាសនា​ពី​សាសនានិង​សាសនាមហាយាន

លោកអ​ភិបាលរង​ខេត្តបាន​បន្តថា ការងារសាសនាមាន​សារៈសំខាន់​ខ្លាំងណាស់​លើបញ្ហាប្រ​ពៃណីទំនៀម​ទម្លាប់ បញ្ហា​វប្បធម៌ជាតិ បញ្ហាសាសនា ក៏យ៉ា​ងណា​គ្រប់គ្រង​ថែរក្សាប្រពៃ​ណីវប្បធម៌ខ្មែរ​យើងឲ្យបាន​គង់វង្សយូរអង្វែង​ទុករួមគ្រប់គ្រង ទប់ស្កាត់រាល់ការរៃ​អង្គាស​ខុសច្បា​ប់​ធ្វើឲ្យ​បា​ត់បង់នូវ សីលធម៌​ព្រះពុទ្ធសាស​នាដែលយើង ​ព្រោះថា នៅលើស​កលលោក​យើង​នេះបា​នចាត់ទុ​កព្រះពុទ្ធសា​សនា​គឺជាសា​សនានៃសុខ​សន្តិភាព។ ចុង​ក្រោយ​លោកអភិបាលរងខេត្ត បានធ្វើការ​ណែនាំជំរុញ​ការងារចុះ​បញ្ជីដីវត្តជា​លក្ខណៈ​ប្រព័ន្ធ ដាច់​ដោយ​ដុំដើ​ម្បីធ្វើ​ប្លង់កម្ម​សិទ្ធិបន្តផ្សព្វផ្សាយ​អប់រំ ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​នឹងសង្គមដើម្បី​បញ្ជ្រាបការអប់​រំសីលធម៌ដ​ល់ស្រទាប់មហា​ជនយុវជន​ ទប់ស្កាត់អំពើហិង្សា ក្មេងទំនើងការ​សេពគ្រឿងញៀនកា​រជួញដូរស្ត្រីនិ​ងកុមារ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button