ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ ដឹកនាំគណៈប្រតិភូអញ្ជើញចុះត្រួតពិនិត្យសកម្មភាពដំណើរចេញ-ចូល ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ភ្ញៀវជាតិ-អន្តរជាតិ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេខាធិការក្រសួងមហាផ្ចៃ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពដំណើរចេញ–ចូល ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសចំពោះពលករ និងអាអាជីវករខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនចេញព្រឹក ចូលល្ងាច ដើម្បីទៅប្រកបមុខរបអាជីវករប្រចាំថ្ងៃផ្សេងៗ នៅផ្សាររោងក្លឿ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។កន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ –ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ –ចូល ប្រទេស ហើយប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨ បញ្ជារចេញ ៨ បញ្ជារចូល ។
ក្នុងពិធីសំណៈសំណាល ឯកឧ្តម សន្តិបណ្ឌិត បានផ្តាំផ្ញើរដល់មន្រ្តីអន្តោប្រវេសន៍ ត្រូវយកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនភ្ញៀវជាតិ–អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ឋភាពដែលថ្នាក់ដឹកនាំប្រគល់ជូន ។ក្នុងកិច្ចសំណេៈសំណាលនោះឯកឧត្តមសន្តិបណិ្ឌត រដ្ឋលេខាធិការក្រសួងមហាផ្ចៃ ក៏បានសម្តែងនូវការកោតសសើរដល់លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ៕