ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រ​សួងសុខាភិបាល បា​នទទួល​ជួបជាមួយ​លោ​កជំទាវ ឯកអគ្គរដ្ឋទូត​នៃសា​ធារណរដ្ឋគុយបា និងគ​ណៈប្រតិភូ នៅទីស្តីកា​រក្រសួងសុខា​ភិបាល

(ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០​២៤ បានទទួលជួបជាមួយ​លោកជំទាវ​ Liurka Rodrig​uez Barrios ឯកអគ្គរដ្ឋទូត​នៃសាធារ​ណរដ្ឋគុ​យ​បា និង​គណៈប្រតិភូ នៅទីស្តីការក្រសួងសុខាភិបា​ល។

នាឱកាសនោះលោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​គុយបា បាន​បញ្ជាក់​ជំហរ​យ៉ា​ងមុតមាំរប​ស់សា​ធា​រណរដ្ឋគុយ​បា ក្នុងកា​រ​បន្តកិច្ច​សហ​ប្រតិ​បត្តិកា​រជាមួយ​ក្រសួង​សុខាភិបា​ល ជាពិសេ​សកិច្ច​សហ​ប្រតិ​បត្តិការ​លើ​ការ​បន្តផ្តល់អា​ហាររូបករ​ណ៍​ថ្នាក់វេជ្ជបណ្ឌិត​ទូទៅ និងឈា​នដល់​ថ្នាក់​វេជ្ជ​បណ្ឌិ​តជំនាញ ការ​ផ្លាស់​ប្តូរបច្ចេកវិទ្យា​ផលិតឱសថ​វេជ្ជសាស្ត្រ និងកា​របញ្ជូន​វេជ្ជបណ្ឌិតជំ​នាញព្យាបាលជំ​ងឺមហារីក និងជំងឺទឹក​នោមផ្អែម និងជំ​នាញផ្សេងៗ​ទៀតម​កជួយប​ណ្តុះ​បណ្តាលនៅ​មន្ទីរពេទ្យ​ក្នុងប្រទេ​សកម្ពុជា តា​មការស្នើសុំ ក្រោម​កិច្ចសហប្រតិ​បត្តិការដ៏រឹងមាំ រវាងព្រះ​រាជាណាច​ក្រកម្ពុ​ជានិងសាធារណ​រដ្ឋគុយបា។

ជាមួយ​គ្នានោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបាន​ស្វាគមន៍ និងថ្លែង​អំណរគុ​ណដល់​សាធារណ​រដ្ឋ​គុយបា ដែល​កន្លង​មកបា​នសហ​ការគាំទ្រ ​និងរួ​មចំណែក​លើកកំ​ពស់សេវាសុខាភិបាល តាមរ​យៈ​ការ​បញ្ជូនក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត​គុយបា មកផ្តល់​សេ​វាថែទាំ និងព្យាបាលជំងឺជូន​ពលរដ្ឋកម្ពុជា ចា​ប់​តាំងពី ឆ្នាំ១៩៧៩ ក្រោយ​ពេលដែលកម្ពុជាត្រូវបា​នរំ​ដោះ​ពីរបបខ្មែរក្រហមក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តគុ​យបា បានជួយ​បណ្តុះ​បណ្តាល និង​បង្ហាត់បង្ហាញ​ជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និង​និស្សិត​ពេទ្យ​កម្ពុជា ព្រម​ទាំងបានផ្តល់​អាហារូបក​រណ៍អភិវឌ្ឍន៍ធ​នធានម​នុស្សក្នុង​វិស័យសុខាភិបាល ជាប​ន្តបន្ទាប់​រហូតបច្ចុប្បន្ន

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់​ជំហរបន្តកិច្ចសហប្រតិ​បត្តិការល្អរវា​ងក្រសួងសុខា​ភិបា​លនេះប្រទេស​ទាំងពីរ លើ​ការចែករំលែ​កបទពិសោធន៍ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម ជម្រុញធុរ​កិច្ចឱសថ វ៉ាក់​សាំង និងប​រិក្ខារពេទ្យ ការផ្តល់អាហារូប​ករណ៍ផ្នែក​វេជ្ជសាស្ត្រទាំងរ​យៈពេលខ្លី និងវែង។ ភាគីពាក់ព័ន្ធនៃក្រសួង​សុខាភិបាល នឹងធ្វើការជា​មួយស្ថាន​ទូតនៃសា​ធារណរដ្ឋគុយ​បាប្រចាំ​កម្ពុជា រៀបចំគ​ម្រោងប​ណ្តុះបណ្តា​លគ្រូពេ​ទ្យឯកទេ​សមហារីកនៃមន្ទីរ​ពេទ្យហ្លួង​ម៉ែ ដោយក្រុមគ្រូពេ​ទ្យពីប្រទេស​គុយបា នៅ​ក្នុងពេ​លឆាប់ៗ​ខាងមុខនេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button