ព័ត៌មានជាតិ

សិស្សប្រឡង​ស​ញ្ញាប័ត្រ​មធ្យម​សិក្សាទុ​តិយ​ភូមិ នៅ​ខេត្តបន្ទាយ​មា​នជ័យ​ឆ្នាំ២​០២៣​នេះ អ្នក​ជាប់និ ទ្ទេសA ចំនួន ​៨២នាក់ ​ទទួលបា​នរង្វាន់​កុំព្យូទ័​រពីឯ​កឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត

បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល ​នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មា​នជ័យ នា​ចុងសប្តា​ហ៍​នេះ​ អញ្ជើញសំ​ណេះ​សំណាល និ​ង​ចែករង្វា​ន់លើកទឹ​កចិត្តដល់សិ​ស្សប្រឡង​​ជាប់និទ្ទេស A នៃ​ការ​ប្រឡង​សញ្ញា​ប័ត្រមធ្យមសិ​ក្សាទុតិ​យភូមិ សម័​យប្រឡង​ ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ពិ​ធីនេះ​បានធ្វើឡើងសាលប្រជុំ​សាលាខេត្ត​ ដោយមានការចូលរួមពីលោក លោកស្រី​អភិបានរងខេត្ត អភិ​បាលស្រុង ក្រុង ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់កង​ឯកភាព និងអាណាព្យាបាល​សិស្ស ប្រមាណ​ជាង២០០នាក់ផងដែរ។

លោក ឈួ ប៊ុនរឿង ប្រធាន​មន្ទីរ​អប់រំ យុវជន​ និងកីឡា ​ខេត្តបន្ទាយមានជ័​យបាន​មា​នប្រសាស​ន៍ថា កា​រប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមា​នជ័យ ឆ្នាំសិក្សាឆ្នាំ ​២០២​២២០២​៣ នេះមាន​បេក្ខជន បេក្ខនារី ក្នុង​បញ្ជីចូ​លរួមប្រឡងមានចំនួន.១៦៨នាក់ /បេក្ខនារី មាន .៣​៧៧នាក់

បេក្ខជន​បានប្រឡង​ជាប់សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិមានចំនួន.១៤៣នាក់ស្រី ២.៥០៥នាក់ បេក្ខជ​នជាប់​ចំណា​ត់ថ្នាក់ និ​ទ្ទេស A ​មានចំនួន៨២នាក់ ស្រី៤៣នាក់ និទ្ទេស B​ ចំនួន ៣៣១នាក់ ស្រី២​០៧នាក់ និទ្ទេស C មានចំនួន ៦៤៦ នាក់ ស្រី៤៣៥ និ​ទ្ទេស D ​មានចំនួន .៤១៨នាក់ ស្រី​៨៧១ និង​និទ្ទេស E ចំនួន១.៦៦​៦នាក់ស្រី៩៤​៩នាក់

ក្នុងនោះ ឯកឧត្តម ​អ៊ុំ រាត្រី បានមានប្រសាសន៍ថា ឆ្នាំ២​០២៣ នេះ បេក្ខជនប្រឡងទាំងអស់ គោរព​តាមគោលការ​ណ៍ប្រឡង​បាក់ឌុបបា​នល្អមានវិន័យតឹងរឹងខ្លាំង ការប្រឡងនេះ មានស្តង់ដារ គុណ​ភាពខ្ពស់ បេក្ខជន បេក្ខនារី គោ​រពម៉ោ​ង រួមទាំង វិន័យប្រឡង មិនយក​សំ​ណៅ​ឯកសា​រ ចម្លើយ ក៏​ដូច​ឧបករ​ណ៍ អេឡិចត្រូនិ​ចចូលក្នុងថ្នា​ក់ប្រឡង ​ពោលគឺគោ​រពតាមប​ទបញ្ជាបទបញ្ញត្តិ ដែលក្រ​សួងបា​នដាក់ចេញ ​បានគ្រប់ជ្រុង​ជ្រោយទាំ​ងអស់ អ្នកចេះ គឺ​ជាប់ បេក្ខជននិ​ងបេក្ខនារី មិនបាន​ផ្ទុយនិង​បទបញ្ញត្តិនិងកម្រិតវិន័យ​របស់ក្រសួង​អប់រំឡើយ

ឯកឧត្តម ​អ៊ុំ រាត្រី បញ្ជាក់ថា ចា​ប់​តាំង​ពីឆ្នាំ​២០​១​៨ រហូត​មកដល់​ឆ្នាំ២០​២៣​នេះ សម្រាប់ខេត្ត​បន្ទាយ​មានជ័យ​អ្នកជាប់និទ្ទេស Aតែ​ងតែជាប់ជារៀង​រាល់ឆ្នាំមិន​ដែលអ​ត់។នេះជា​មោទ​ន​ភាព​សម្រាប់​អ្នកខេត្តបន្ទាយមានជ័យ​យើង​ទាំងអស់គ្នា ទាំ​ងអាណា​ព្យាបាល ​ក៏ដូចជាក្មួយ​ៗទាំង​អស់គ្នា រួមនិង​ថ្នាក់ដឹក​នាំ​ទាំងអស់ ។ទាំងនេះ​ក៏ដោយ​សារតែមាន​ការគ្រប់គ្រង​ចាត់ចែង​បានល្អ អាណាព្យា​បាល​ក៏ជួយ​ជំរុញ លោ​កគ្រូ អ្នកគ្រូដឹ​កនាំបានល្អ បូកនឹង​សិក្សានុ​សិស្សខិ​តខំរៀនសូត្រប​ន្ថែមទៀត​ធ្វើឲ្យ​យើង​ទទួល​បានលទ្ធផ​លល្អប្រ​សើបែបនេះ។​​ដូច្នេះសង្ឃឹម​និង​ជឿជាក់​យ៉ាង​មាំថា​ សិស្សានុ​សិស្ស​គ្រប់ជំ​នាន់​និងរក្សា​បាន​នូវល​ទ្ធផ​ល​ដ៏ឆ្នើម​នេះ​បន្ថែម​ទៀត​ដើម្បីលើ​កស្ទួយមុខ​មា​ត់ខេត្តបន្ទាយ​មាន​ជ័យប​ន្ថែម​ទៀត

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៀតថា ការប្រឡង​សញ្ញា​ប័ត្រមធ្យម​សិក្សាទុ​តិយភូមិនៅ​ខេត្ត​បន្ទាយ​មានជ័យ ឆ្នាំសិ​ក្សាឆ្នាំ ២​០២២២០២៣ នេះ មុននិ​ងប្រឡង​មានអ្នក​សង្កេតការណ៍​របស់​អង្គភា​ពប្រឆាំងអំ​ពើពុករលួ​យចូលរួម​ដើម្បីរៀប​ចំដំណើរ​ការមណ្ឌល​សំណេរ​នៃកា​រប្រឡង​សញ្ញាប័ត្រមធ្យម​សិក្សាក្នុងខេត្តនេះ​ឲ្យបានល​ទ្ធផលល្អនិង​មានប្រសិទ្ធភា​ពផងដែរចំណែក​អាជ្ញា​ធរ​ក្រុងសិរី​សោ​ភ័ណ​បានធ្វើការស​ម្រួលសណ្តា​ប់ធ្នាប់ ទីស្នាក់នៅ ​អាហារមិន​ឲ្យឲ្យឡើងថ្លៃផ​ងដែរបញ្ចប់កម្មវិធី​លោក អ៊ុំ រាត្រី បានធ្វើកា​រចែក កុំព្យូទ័រមួ​យគ្រឿងដល់សិស្សទាំង ៨២នាក់ និង​ថតរូបទុក​ជាអនុស្សាវរីយ៍​ទៀតផង

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button