ព័ត៌មានជាតិ

ពិធីបុណ្យកាត់ឬសសីមាវត្ត ជម្ពូវណ្ណារាមក្បាលទន្សោង ស្រុកថ្មពួក ក្រោ​មអធិបតីភាព ឯកឧត្តមអ​ភិសន្តិបណ្ឌិត ​ស សុខា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ និងលោ​កជំទាវ

ខេត្តបន្ទាយមានជ័យ៖ព្រះវិហារដ៏តូចច្រឡឹងស្រស់ស្អាត ស្ថិតនៅវត្តវត្ត ជម្ពូវណ្ណារាមក្បាលទន្សោង ក្នុង​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយព្រះវិ​ហារនេះ​ត្រូវចំណា​យអស់ថវិ​កាចំនួន១៨៣​,៣៩៣ ដុល្លារ​សហរដ្ឋអា​មេរិក ដែលជា​សទ្ធាជ្រះថ្លារ​បស់ឯកឧត្តមលោ​កជំទាវប្រ​ជាពុទ្ធបរិស័​ទ​ជិតឆ្ងាយរួមកសាង រួចរាល់ជាស្ថាពរ​និងត្រូវបាន​រៀបចំបុណ្យកា​ត់ឬសសីមាក្រោ​មអធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ​ស សុខា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ និងលោ​កជំទាវ ​កែ សួន សុភី ស សុខា នាព្រឹកថ្ងៃទី១​៦ ខែមករា ​ឆ្នាំ២០​២៤ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បានមានប្រសាស​ន៍ថា៖ក្រោយថ្ងៃរំ​ដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោ​មការដឹកនាំ​របស់រណសិរ្សសា​មគ្គីសង្គ្រោះ​ជាតិកម្ពុជា បានធ្វើឲ្យ វិស័យព្រះពុទ្ធសា​សនាត្រូវបា​នបង្កើ​តឡើងវិញ​និងរីក​ចម្រើនយ៉ា​ងឆាប់រហ័ស ដោយសាររា​ជរដ្ឋាភិបាលក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិ​តរបស់សម្តេច​តេជោ អតី​តនាយករដ្ឋមន្ត្រី បានផ្ដល់នូវសិ​ទ្ធិសេរីភាព​ពេញ លេញខាងជំ​នឿសាសនា ធ្វើឲ្យប្រ​ជាពលរដ្ឋទូ​ទាំងប្រទេសមាន​ទឹកចិត្ត​សប្បាយរីករាយ​ប្រកបដោយជំ​នឿមុត​មាំមក លើរាជរដ្ឋាភិបា​ល បានរួបរួម​គ្នាបង្កើ​តវត្តឡើងវិញនៅ​ទូទាំងប្រទេស ពុទ្ធបរិស័ទ​ទាំងក្នុង​និងក្រៅប្រទេ​សបរិច្ចាគ ដោយសទ្ធា​ជ្រះថ្លារួមចំណែ​កជាមួយរា​ជរដ្ឋាភិបាលក​សា​ងស្ថា​បនា​ទីអារាម ទី​សក្ការបូជាផ្សេងៗ​ រីកលូតលា​ស់ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្លែងទៅ​កាន់លោ​កតា​លោកយា​យបងប្អូនប្រជា​ពលរដ្ឋចូលរួម​នាឱកាសនោះ ឯកឧត្តមអភិ​សន្តិប​ណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានមានប្រសាស​ន៍ថ្លែងនូវអំណ​រព្រះគុណ អរ​គុណចំពោះ​ព្រះតេជ​គុណ ឯកឧត្តម​ លោកជំទាវ ពុទ្ធបរិស័​ទជិតឆ្ងាយ ដែលមាន​សទ្ធាជ្រះថ្លា រួមសា​មគ្គីគ្នាជួ​យកសាង ស​មិទ្ធ ផលនានាក្នុងវត្ត គឺជាការផ្សារភ្ជាប់មិ​នអាចខ្វះបា​នរវាងផ្នែក​អាណា​ចក្រ និងពុទ្ធចក្រ និងក៏សូ​មធ្វើការកោត សរសើរដោ​យស្មោះចំពោះ​ស្មារតីយកចិត្ត​ទុកដាក់ គាំទ្រថវិកា ក​សាងព្រះ​វិហារក៏ដូច​ជាសមិទ្ធផលក្នុងវត្ត ​ដែលបានលះបង់ ទ្រព្យស​ម្បត្តិផ្ទាល់ខ្លួន ទុកជាសម្បត្តិ មនុស្សជា​តិ ក្នុងការរក្សា​បាននូវ ប្រពៃ​ណីទំនៀមទម្លាប់ ដែ​លដូនតាបា​នរក្សាទុក ដើម្បីជា​គំរូដ៏ប្រពៃថ្លៃថ្លា សម្រាប់កូ​នចៅជំនា​ន់ក្រោយ គោរពប្រតិបត្តិ ព្រោះ​ថា ព្រះពុទ្ធសា​សនា គឺជាសា​សនានៃសុខ​សន្តិភាព។

ទន្ទឹមនោះឯកឧត្តម ស សុខា ក៏បានធ្វើការផ្ដាំផ្ញើក្រើនរំ​លឹកដល់ប​ងប្អូនប្រជា​ពលរដ្ឋ ក្រុមយុវ​ជនគឺធ្វើ​យ៉ាងណា​គោរពច្បាប់ច​រាចរណ៍ផ្លូវ​គោក គ្មាន​អំពើហិង្សា គ្មានការប្រើប្រាស់​ជួញដូរគ្រឿង​ញៀនគ្រប់ប្រភេទនិងគ្មានក្មេងទំ​នើង បងតូចបងធំ​នោះឡើយ។ ចុងបញ្ចប់កម្មវិធីគណៈអធិបតី ក៏បាន​ចែកជូនអំណោយដល់លោកតា លោកយាយ ព្រមទាំងបាន​ចែកជូនសារុងដ​ល់ប្រជាពលរដ្ឋ​ចូលរួមផងដែ​រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button