ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តប៉ៃលិន និង ​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណា​លសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូន​ដល់​ជនពិ​ការ​ដោយសារសង្គ្រាម​បានបន្សល់ទុក ​និងចាស់​ជរាគ្មានទីពឹង ដែលបាត់បង់ក្រុមគ្រួសារ នា​សម័យប៉ុលពត ចំនួន ១២០៩នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោក​ជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគ​ណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​នាំម​កនូវ​បណ្តាំផ្ញើ​សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹត្តិបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែ​ន ជូនដល់លោ​កយាយ លោកតាចាស់ គ្មានទីពឹង និងជនពិកា​រ​ទាំង​អស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កា​លៈទេសៈ និងគ្រប់ទី​កន្លែងនៅទូ​ទាំងប្រទេស

លោកជំ​ទាវបណ្ឌិតអ​ភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រ​ទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីក​ចម្រើន លើគ្រប់វិស័​យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខ​ទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋទូទាំ​ងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយ ដោយ​មិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ លោកយាយលោកតាចាស់ជរា និង​ជនពិការ នៅទូទាំងខេត្តប៉ៃលិន ភាគច្រើន ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាម ដែលធ្វើឱ្យបាត់បង់សាច់ញាតិ ព្រាត់ប្រាស់ និងក្លាយជា​ជនពិការភាព រហូតមកដល់សព្វថ្ងៃនេះ ដូច្នេះប្រទេសជាតិមាន​សុខសន្តិ​ភាព មានស្ថេ​រភាពនយោបាយ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ លើផ្នែកសេ​ដ្ឋកិច្ចសង្គម ប្រជាពលរដ្ឋអាចរស់នៅ ដោយគ្មានការភ័យខ្លាច មានអាហារ​ទទួលទានគ្រ​ប់គ្រាន់ មា​នជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួម​រាល់សកម្មភាពសង្គ​មផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុង និងក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *