ព័ត៌មានជាតិ
អំណោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ផ្តល់ជូនដល់ប្រជាពលរដ្ឋ ជួបការលំបាក នៅស្រុកម៉ាឡៃ
(ខេត្តបន្ទាយមានជ័យ)៖ដោយមានការយកចិត្តទុក្ខដាក់ពី សំណាក់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចាត់តាំង លោកអនុសេនីយ៍ឯក ឈឿក ផុន ជំនួយការសេនាធិការ(ស្ដីទី) វរសេនាតូចថ្មើរជើងលេខ៥១១ដឹកនាំក្រុមការងារ ចំនួន៦នាក់ នាំយកគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងថវិកាមួយចំនួន ចុះជួយអ្នកស្រី បណ្ដូល មេត្តា ភេទស្រី អាយុ ៣៣ឆ្នាំ ជាស្រ្តីមេម៉ាយប្តីស្លាប់ មានកូនភ្លោះ ប្រុស ២នាក់ ដែលទើបតែសម្រាលកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានជីវភាពខ្វះខាត សព្វថ្ងៃរស់នៅជាមួយបងប្រុសនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕