ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាននិងលោកជំទាវ បាន ស្រីមុំ អញ្ជើញប្រារព្ធ​ពិធីបួង​សួងសុំ​សេចក្តីសុខ សេចក្តីចម្រើនដល់មន្ត្រីរាជការ​ប្រជាពលរដ្ឋទូទាំ​ងប្រទេសនាឱកាសឆ្នាំថ្មីនេះ

(ប៉ៃលិន) នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមទេស​រដ្ឋមន្ត្រី អ៊ី​ ឈាន ប្រធានក្រុមការ​ងាររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្ត ព្រមទាំ​ងថ្នាក់ដឹកនាំគ្រប់​លំដាប់ថ្នាក់ បានអញ្ជើញប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តី​ចម្រើន និងថ្វាយគ្រឿងសក្ការៈ និងរបាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងប្រពៃ​ណីព្រះពុទ្ធសាសនា​ និងព្រហ្មញ្ញសាសនា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាព​លរដ្ឋទូទាំងខេត្តប៉ៃលិន និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបានសេចក្តីសុ​ខស​ប្បាយ រកស៊ីទទួ​លទានមានបាន និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *