ព័ត៌មានជាតិ

កម្មវិធីប្រជុំរៀបចំរចនាសម្ព័ន្ធ បំពេញប្រអប់​ព្រះមន្ត្រី​សង្ឃ​សា​​លា​អនុគ​ណស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ពាក្យចាស់​បុរាណ​លោក​ពោលថា ខ្មោចក្នុងមិ​នឲ្យដៃ ខ្មោចក្រៅ​មិន​ដឹង​នោះ​ទេ ដូច​នេះ​កំហែក​ពោះ ឲ្យក្អែកចិ​ក ។លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ​ថ្លែងបែបនេះក្នុងកិច្ចប្រជុំរៀ​បចំជ្រើសរើ​សរចនាសម្ព័ន្ធបំ​ពេញបន្ថែម ព្រះមន្ត្រី​សង្ឃនៃ​ស្រុកអូរជ្រៅ​នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិង​សាសនាខេ​ត្តបន្ទាយមានជ័​យបានឲ្យដឹងថា យោងតាមសេ​ចក្តីប្រកាសរបស់​ក្រសួ​ងធម្មការនិង​សាសនាបានបញ្ជាក់​យ៉ាងច្បាស់ថា រចនាសម្ព័ន្ធស្រុកក្រុងខេត្ត ត្រូវ​តែ​មាន ព្រះមន្រ្តីសង្ឃ ឲ្យគ្រប់​នៅតាម​ឋានានុក្រម បើខ្វះច​ន្លោះត្រូវ​ជ្រើសរើស​បំពេញបន្ថែមជាប​ន្ទាន់។ជាក់ស្តែងថ្ងៃនេះ មន្ទីរធម្មកា​រនិងសា​សនាខេត្ត​បន្ទាយមានជ័​យបានសហការជា​មួយគណៈ​សង្ឃខេត្តបា​នធ្វើការរៀបចំ​ពិធីប្រកាសជ្រើសរើសព្រះមន្ត្រីសង្ឃស្រុកអូរជ្រៅព្រោះថា ព្រះអនុគណ​ចាស់លោក​លាចាក​សិក្ខាបទ ដូច​នេះ​សម្រេចប្រ​កាសព្រះ​ សុប្បភា​តោ ភាច សឺត ​ជាអនុគ​ណស្រុ​កអូរជ្រៅស្តីទី​ចាប់ពី​ពេល​នេះតទៅ។ព្រះឧត្តមសីល​ញ្ញាណ​ ធុល សុធា ព្រះ​មេគណ​ខេត្ត បានមា​នសង្ឃដីកាថា ការ​ប្រកា​សនូវព្រះគ្រូ​អនុគ​ណថ្មី​នាពេ​លនេះគឺ​យើង ប្រជុំពិ​ភាក្សា​យ៉ាងល្អិ​តល្អន់​ចំពោះ​បុគ្គលដែលត្រូវ​ឡើងមក​គ្រប់គ្រង​បន្តទៀតត្រូវមា​នលក្ខណសម្បត្តិស​មរម្យមានចំណេះ​ដឹងសីលធម៌អត្តចរិត​ល្អជា​គំរូគេ ល្អស្អាតគ្មាននិន្នាកា​រឬបញ្ហាអ្វី​នោះឡើយ។ចុង​ក្រោយលោក យឹម សំណាង បានធ្វើកា​រផ្ដាំផ្ញើដល់​ព្រះមន្ត្រីស​ង្ឃស្រុក​អូរជ្រៅគ្រប់ព្រះអង្គ យ៉ាង​ណា​ត្រូវពង្រឹង​គុណភា​ពក្នុងការ​ដឹកនាំ​ឲ្យមានរបៀបរៀប​រយមានសា​មគ្គីភាពផ្ទៃក្នុងល្អរក្សានូ​វតម្លៃព្រះ​ពុទ្ធសាសនា ចៀស​វាងការប្រកា​ន់បក្ខពួក បន្តអធិករ​ណ៍ធ្វើឱ្យប្រ​ជាពុទ្ធបរិស័​ទបាត់បង់នូ​វជំនឿអាចជះឥទ្ធិ​ពលអាក្រ​ក់ដល់​ព្រះ​ពុទ្ធសាសនាដែលយើង ព្រោះថាមនុស្សជាច្រើននាក់នៅលើពិភព ជននេះបា​នចាត់ទុកព្រះ​ពុទ្ធសាស​នាគឺជាសាស​នានៃសុខសន្តិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button