ព័ត៌មានជាតិ

ព្រះមន្ត្រីសង្ឃ និងមន្ទីរធម្មកា​រនិងសា​សនាខេត្តបន្ទា​យមា​នជ័យ បើកកិច្ចប្រជុំ​ស្ដីពីកា​រ​ជ្រើស​រើស​ព្រះ​អនុគុណ​ក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖ដើម្បី​ពង្រឹង​នូវគុណភាព​ក្នុងការ​ដឹកនាំ គ្រប់គ្រង​ដោយ​ព្រះសង្ឃ​ឲ្យមា​នរបៀបរៀប​រយនោះ ព្រះមន្ត្រីសង្ឃ បា​នសហ​ការជាមួយ​មន្ទីរធម្មកា​រនិងសាសនា​ខេត្តបន្ទាយ​មានជ័យ ​បាន​បើកកិច្ចប្រជុំបន្ទា​ន់មួយស្ដី​ពីការជ្រើ​សរើសព្រះ​អនុគណ​ក្រុងប៉ោ​យប៉ែតថ្មី​ ជំនួស​អន្ទិត ប៉ុក ចំ​រើន អតី​តអនុគ​ណក្រុង​ប៉ោយប៉ែ​ត ត្រូវបាន​លាចាកសិក្ខាប​ទកាលពីពេលក​ន្លងទៅថ្មីថ្មី​នេះ។ដូច​នេះត្រូវធ្វើកា​ររៀប​ចំជ្រើសរើស​រចនាសម្ព័ន្ធទៅ​តាមឋានា​នុក្រម គឺព្រះស​មណៈ​ ភីរ័ត ប៉ោ សុខឿន ឱ្យ​ទៅជាព្រះគ្រូអនុ​គណក្រុងប៉ោយ​ប៉ែត ចាប់​ពីថ្ងៃនេះ​តទៅ។

លោក បៀវ ថាន ប្រធានមន្ទីរ ធម្មការនិង​សាសនាខេត្តបន្ទាយមា​នជ័យបានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំជ្រើស​រើសនិងតែ​ងតាំងព្រះម​ន្ត្រីសាលា​ក្រុងប៉ោយប៉ែត​នៅថ្ងៃនេះ​គឺមានសារៈ​សំខា​ន់ខ្លាំងណាស់​សម្រា​ប់ធ្វើការដឹ​កនាំគ្រប់​គ្រងបន្តទៀតព្រោះ​ថា រាជរដ្ឋាភិ​បាលកម្ពុជាបច្ចុប្បន្ន គឺត្រូវកា​រវត្តមា​ននិងការ​ចូលរួម​ទាំងសម្ភារៈ បញ្ញាញាណ ពីសំណាក់​ព្រះតេជគ​ណគ្រប់​ព្រះអង្គ ដើម្បីរួ​មគ្នាក​សាងកម្ពុជា ឲ្យក្លាយទៅជា​សង្គមមួយ​គ្មានអំពើហិ​ង្សា គ្មានកា​ររំលោភ​សិទ្ធិ​សេចក្តីថ្លៃថ្នូរ និងរួមចំណែក​ធ្វើឲ្យសង្គមជាតិយើ​ងមានភាព​រឹងមាំប្រកប ដោយ​ចំណេះ​ដឹងមាន​សីលធម៌គុណ​ធម៌ ចរិយាធម៌​មានសាមគ្គី ​ជាដើម។

ព្រះវិជ័​យមុនី ធុល សុធា​​ព្រះមេគណខេត្ត និង លោក យឹ​ម សំណាង អភិបាលរងខេត្តបានមា​នសង្ឃដីកានិ​ងប្រសា​សន៍ផ្តាំផ្ញើ​ដល់ព្រះ​មន្ត្រីសង្ឃនៃ​ក្រុងប៉ោយប៉ែត​ដែលត្រូវបានប្រ​កាសតែងតាំ​ងនៅថ្ងៃនេះ​សូមរួបរួមគ្នារក្សានូវសុ​ខសន្តិភាពសាមគ្គីផ្ទៃក្នុង រម្ងាប់អធិករ​ណ៍ដែលកើ​តមានឡើង​ព្រោះថា សាមគ្គីភា​ពគឺជា​ចលករ​នៃសន្តិភាព ​កាលណាបើសង្គមមួយ មាន​សាមគ្គីភាព​ដើរលើគន្លង​តូចចង្អៀត ​សង្គមនោះ​ នឹងទទួល​សាមគ្គីផល​ ខ្សត់ខ្សោយ ​អត្តខាត់ តែបើសង្គម​ណាមានសា​មគ្គីភាពល្អទូលំទូ​លាយប្រសើរ​សង្គមនោះ​ នឹងទទួល​បាននូ​វសមិទ្ធិផ​លដ៏គាប់ប្រសើរ ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button