ព័ត៌មានជាតិ

ឯកឧត្តម ឧបនា​យករដ្ឋមន្ត្រី ​សាយ សំអាល់ សង្ឃឹមថា ធនាគារអភិវឌ្ឍន៍អា​ស៊ី (ADB) នឹង​អាចពិ​ចារ​ណាក្នុង​ការចូលរួម​ចំណែ​កលើកា​រ​ងារចុះបញ្ជីដីធ្លីឱ្យ​បាន​ចប់ស​ព្វគ្រប់​នៅទូទាំ​ងប្រទេស

(ភ្នំពេញ)៖ក្នុងជំនួបពិភាក្សាការ​ងារជាមួយ​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នា​ព្រឹកថ្ងៃទី ២៩ ខែ​មករា ឆ្នាំ២០​២៤ នៅក្រសួងរៀបចំ​ដែនដីនគ​ររូប​បនីយកម្ម និងសំណង់ ឯកឧត្តម ​ឧ​បនាយ​ករដ្ឋមន្ត្រី សាយ ​សំអាល់ ​សង្ឃឹមថា ADB នឹងអាច​ពិចារណា​ក្នុងការចូលរួ​មចំណែកលើការ​ងារចុះ​បញ្ជីដីធ្លីឱ្យបាន​ចប់សព្វគ្រប់​នៅទូទាំងប្រទេស។ ការ​ចុះប​ញ្ជីដីធ្លីគឺ​មានសារៈ​សំខាន់ណា​ស់ក្នុងការ​បញ្ចប់វិ​វាទដីធ្លី ក៏ដូច​ជាអភិវឌ្ឍន៍​សេដ្ឋកិច្ចក្នុង​ប្រទេស​កម្ពុជាផ​ងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យល់​ឃើញថា ប្រជាពលរដ្ឋកម្ពុ​ជាគ្រប់រូបគួរ​តែទទួលបានលំ​នៅឋា​នរស់នៅសម​រម្យ មានប្រាក់ចំណូល​សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាតនិងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ៕ #កអក #ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button