ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ និងទស្សនា របាំត្រុដិ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧ សណ្តាន និងអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នៅសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ។
ពិធីនេះបានធ្វើឡើងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ក្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអ្នកតំណាងរាស្ត្រ, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធានមន្ទីរអង្គភាពនានា មន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះសាលាខេត្តទាំងអស់ចូលរួមផងដែរ៕