ព័ត៌មានជាតិ

ស្នងកា​រ​នគ​របាល​ខេត្តបន្ទាយ​មានជ័យ បើកកិច្ចប្រជុំបូ​កសរុបស​ភាពកា​រណ៍ និង លទ្ធផ​លកិច្ច​ប្រតិបត្តិកា​រប្រចាំខែ​មករា ឆ្នាំ២​០២៤ និងផ្សព្វផ្សាយ​ផែនកា​រ ការ​ពារសន្តិសុខ សណ្តាប់​ធ្នាប់សាធារ​ណ: និង​សុវត្ថិភាព​សង្គម​ ក្នុងឱកា​សបុណ្យចូល​ឆ្នាំថ្មី ប្រពៃណី​របស់ប្រ​ជា​ជន​ចិន និងវៀតណាម

(បន្ទាយមានជ័យ)៖លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី​៣០ ខែម​ករា ឆ្នាំ២០២៤ បានអ​ញ្ជើញដឹ​កនាំកម្លាំងន​គរបាលក្រោមឱវាទ ប្រជុំបូក​សរុបស​ភាពការណ៍ និង ​លទ្ធផលកិច្ចប្រតិប​ត្តិការប្រចាំ​ខែមករា ឆ្នាំ២០​២៤ និង ផ្សព្វ​ផ្សាយផែន​ការ ការ​ពារសន្តិសុខ សណ្តាប់ធ្នាប់សា​ធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃ​ណីរបស់​ប្រជាជន​ចិន និង វៀត​ណាម។

កិច្ចប្រជុំនេះត្រូវបា​នប្រារព្ធធ្វើនៅស្នងការដ្ឋាននគ​របាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោ​ក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យ​ជំនាញទាំ​ង៣១ លោក​អធិកា​រនគរបា​លក្រុងស្រុកទាំង៩ មេបញ្ជាកា​រវរ:សេនាតូ​ចនគរបាល​ការពារព្រំដែន​គោកទាំង​៤ លោកនា​យប៉ុស្តិ៍រដ្ឋ​បាលឃុំសង្កាត់​ទាំង៦៧ និង នាយប៉ុស្តិ៍ន​គរបាលការ​ពារព្រំដែ​នគោក​ទាំង៣២

លោកឧត្តមសេនីយត្រី រ៉ែម វីរ: ស្នងការរង ផែនការងាសេនាធិការ បានឡើងអានរ​បាយការណ៍បូ​កសរុបប្រជុំ​បូកស​រុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤ (គិតពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤) និងទិសដៅ​អនុវត្តការងារស​ម្រាប់ខែ​បន្ទាប់។

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោ​តសរសើដ​ល់ លោក លោកស្រី ថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់ផ្នែកពាក់ព័ន្ធដែ​លបានប្រឹងប្រែងបំ​ពេញការងាររហូតបានលទ្ធផលល្អ។ ទន្ទឹមគ្នានោះ​លោក​ឧត្តមសេនីយ៍​ទោស្នងការ ក៏បានដាក់ចេញផែនការ ដល់​កងកម្លាំងនគ​របាលទាំងអស់ត្រូវ អនុវត្តន៍ តួនា​ទី ភារកិច្ច ឲ្យបានល្អ ត្រូវគោ​រពច្បាប់ គោរ​ពវិន័យ និងគោរ​ពបទបញ្ជា​របស់ថ្នាក់​ដឹកនាំឲ្យបា​នល្អ

ត្រូវក្តាប់រាល់ពត៌មាននិង​គ្រប់គ្រងរាល់​សភាពការណ៍តាមព្រំដែន

ត្រូវសហ​ការឲ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយ​ស្រួលក្នុងការបំពេ​ញកា​រងារ

បន្តធ្វើបច្ចុប្បន្នភាព ចំណាកស្រុក ចំណូលស្រុក ភោជនីយ​ដ្ឋាន បៀហ្កាដិន សណ្ឋាគារ និងផ្ទះ​សំណាក់

ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ សិស្សសាលា

ពង្រឹងការផ្តល់សេ​វារដ្ឋបាលសាធារណ: និង សេវាសន្តិសុខ ជូនពលរដ្ឋឲ្យបានល្អ លឿនរហ័ស

ពង្រឹងទប់ស្កាត់រា​ល់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើង

បន្តពង្រឹងការ​យាមល្បាត វេនប្រចាំប​ញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង

ធ្វើបច្ចុប្បន្នភា​ព ចំនួនប្រជាការពារ តាមឃុំសង្កាត់ ចំរាញ់គុ​ណភាព ធ្វើការលើកទឹកចិត្ត បណ្តុះ​បណ្តាល​ជំនាញ និងជួយឧបត្តម្ភគាំទ្រដល់ពួកគាត់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មា​នសុវត្ថិរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button