ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធា​នសមាគមអតីត​យុទ្ធជនកម្ពុជា ​ខេត្តបន្ទាយមានជ័យ បើ​កកិ​ច្ចប្រ​ជុំលើក​ដំបូង ផ្សព្វផ្សាយ ​របៀបរប​បការងារ​ ការអនុវត្តតួនាទី ​ភារកិច្ច ដ​ល់សមាជិក

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី​៣០ ខែមក​រា ឆ្នាំ២០២​៤ លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ និ​ងជាប្រធា​នសមាគ​មអតីតយុទ្ធជនកម្ពុជា ខេត្តប​ន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំលើ​កដំ​បូង ផ្សព្វផ្សាយ​អំពីរបៀប​របបកា​រងារ ការអនុវត្ត តួនាទី ​ភារកិច្ចដល់សមា​ជិកសមាគម។

លោក ឃុន វុទ្ធី ប្រធានមន្ទី​រសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ​សម្បទាខេត្តបន្ទាយ​មានជ័យ និង​ជាអនុប្រធា​នប្រចាំការ សមាគម បានអញ្ជើញឡើងមា​នមតិសំណេះ​សំណាល និង រាយការណ៍​អំពីលទ្ធផលដែ​លសមាគ​មសម្រេចបាន​អនុវត្តកន្លងមក។ ទន្ទឹម​គ្នានោះ​លោកក៏បា​នសំណូមពរដល់​លោកអធិការនគរ​បាលក្រុងស្រុក នាយ​ប៉ុស្ត៍រដ្ឋបាលឃុំ​សង្កាត់ទាំងអស់ ជួយស្រាវជ្រាវសមា​ជិកក្រុ​​មគ្រួសារអ​តីតយុទ្ធជន ​ដើម្បីប័ណ្ណក្រីក្រ​ជូនពួកគាត់​ឲ្យបាន​គ្រប់គ្នា។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើ​ការផ្សព្វផ្សាយ អំពីដំណើរការ ការអនុវត្ត របៀបរ​បបការងារ ដល់ស​មាជិកក្រុមលេខា​ធិការដ្ឋាន ​លោកអធិការក្រុង/ស្រុកទាំង៩ និងលោ​កនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ ត្រូវបំ​ពេញការងា​រជូនគ្រួសារអតី​តយុទ្ធជនឲ្យបានទាន់​ពេលវេលា អនុវត្តការងារតាមឋា​នានុក្រម ធ្វើរបា​យការណ៍បូកសរុប និងកំណត់រប​បប្រជុំប្រចាំ​ខែឲ្យបានច្បាស់​លាស់។

ក្នុងនោះលោកក៏​បានជម្រុញឲ្យសមាជិករបស់សមាគមទាំ​ងអស់ ត្រូវ​លើកអំពីចំនុចខ្លាំង ចំនុច​ខ្សោយ សំណូ​មពរផ្សេង​ៗ ដើម្បីរួមគ្នាដោះ​ស្រាយ និង​ដាក់ចេញជា​ផែនការយុទ្ធសា​ស្រ្ត ក្នុង​ការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button