រដ្ឋបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទុកពេលឲ្យម្ចាស់អាជីវកម្មនានា ដែលបានលើកស្លាក សញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ពុំមានច្បាប់អនុញ្ញាត រុះរើចេញរយះេពេល ១សប្តាហ៍
(ប៉ៃលិន)៖ដោយពិនិត្យមើលឃើញពីការលើកស្លាកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ជាច្រើននៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានាក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលជាហេតុធ្វើឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្រ្តខេត្តប៉ៃលិនទាំងមូលនោះ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ នៅក្នុងភូមិសាស្រ្តក្រុងប៉ៃលិនដែលបានលើកស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ពុំមានច្បាប់អនុញ្ញាត សូមឲ្យធ្វើការរុះរើចេញជាបន្ទាន់ក្នុងរយះេពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីផុតកំណត់នៃកាលបរិច្ឆេទខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរទាំង អស់ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលក្រុង–ស្រុកនឹងអនុវត្តនីតិវិធីរដ្ឋបាលដោយចុះធ្វើការរុះរើយកមករក្សាទុក នៅសាលាក្រុង ចំពោះបន្ទុកចំណាយរាល់ការខូចខាតរដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ គឺជាបន្ទុក របស់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ៕ព័ត៌មានលំអិតសូមអាននូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលមានខ្លឹមសារដូចខាងក្រោម៖