ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួន​ជ​នត្រូវ​ចោទម្នាក់ ដោ​យអនុវត្តតា​មដី​ការ ​ទៅតុលា​ការ ពីបទធ្វើឲ្យខូច​ខាត ដោយ​ចេត​នា មានស្ថានទម្ង​ន់ទោ​ស និងកាន់កាប់ ឫដឹ​កជញ្ជូ​ន​អាវុធ​ដោ​យគ្មាន​ការ​អនុញ្ញាត

(បន្ទាយមានជ័យ) កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈឹម ប៊ុន​ឈឿម មេបញ្ជាកា​រ មូលដ្ឋាន កងរាជ​អាវុធហ​ត្ថស្រុក​ភ្នំស្រុក កាលពីវេលា​ម៉ោង២០​និង៤០​នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះអនុវត្តតាមដី​កាបង្គាប់​ឱ្យនាំខ្លួន​លេខ ៖ ៣៥ ព្រ.ទ​I”“/​២៤ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹង​ថា ជនត្រូវចោទឈ្មោះ ណាន ឧត្តម ហៅដំ ភេទ ប្រុស អាយុ១៦ឆ្នាំ អាសយដ្ឋាន បច្ចុប្បន្ន នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ពីបទធ្វើឲ្យ ខូចខាត ដោយចេតនាស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធ​ដោយគ្មានការអនុញ្ញាត ដែល​ប្រព្រឹត្ត កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវ​បាន​កម្លាំងជំនាញបញ្ជូន​មកបញ្ជាការដ្ឋាន​កងរាជអាវុធហ​ត្ថខេត្ត ដើម្បីចា​ត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើសបានឱ្យដឹងថា ជ​នត្រូវចោទ បច្ចុប្បន្នត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button