ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បុរសវ័យ​ជាង២​០ឆ្នាំម្នាក់ ​បាន​រងរបួស​ធ្ងន់ ត្រូវបា​នក្រុម​សង្គ្រោះប​ឋមអាវក្រហម លាងរ​បួសរួច​ដឹកបញ្ជូ​នទៅ​កាន់មន្ទីរពេទ្យភ្លាមៗ ក្រោយ​ពីរថយន្តម៉ា​កព្រូស​បុកពី​ក្រោ​យធ្លាក់ចូលប្រឡាយ រួច​បើក​រត់គេ​ចខ្លួនបា​ត់ស្រ​មោល

ខេត្តបន្ទាយមានជ័យ ៖ បុករត់មួយករ​ណីទៀត​ហើយនា​វេលាម៉ោ​ងជាង៨យប់ ថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០​២៤ មានករ​ណីគ្រោះ​ថ្នាក់ច​រាចរណ៍​មួយបានកើត​ឡើងនៅតាមប​ណ្ដោយ​ជាតិលេខ៥ ត្រង់ចំណុច​ខាងមុខទំ​នប់អូរខៃ​ដន ស្ថិតនៅក្នុង​ភូមិកូនដំរី សង្កាត់និមិត្ត ក្រុ​ងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បង្កឡើងដោ​យរថយន្ត​ម៉ាកព្រូស បា​នបុកជាមួ​យនឹងម៉ូតូ បណ្ដាលឲ្យ​ប៉ើងធ្លាក់ចូលប្រ​ឡាយរងរបួសធ្ងន់​ឈាមហូរពេញ​ផ្ទៃមុខ និងបែក​ក្បាលជាច្រើនថ្នេរ ត្រូវបាន​ក្រុមស​ង្គ្រោះបឋមអា​វក្រហមក្រុងប៉ោយ​ប៉ែត លាងមុខរបួសរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

បើតា​មប្រភពព័ត៌មា​នបានឲ្យដឹងថា មុនពេ​លកើត​ហេតុគេបា​នឃើញរថយន្តម៉ាក់ព្រូស ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 2BK-2571 បើកបរក្នុងទិសដៅមកពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​កាន់ក្រុង​ប៉ោយប៉ែត លុះម​កដល់ចំ​ណុចកើតហេតុខា​ងលើបានបុកម៉ូតូ​ទ្រីមសង់ ​ពាក់ស្លាកលេខ បាត់ដំបង 1AL-9172 ​ពីក្រោយ​ប៉ើងធ្លាក់ផ្លូវចូល​ប្រឡាយ បណ្ដាលឱ្យអ្នកបើ​កបរម៉ូ​តូរងរបួ​សធ្ងន់តែម្ដង។ក្រោ​យពីកើ​តហេតុ រថយន្តបង្កបា​នបើករត់គេចខ្លួនក្នុងទិសដៅទៅក្រុងប៉ោ​យប៉ែតបាត់ស្រមោល។

ក្រោយ​ពី​កើតហេតុក​ម្លាំងនគរបា​លផែ​នចរាចរណ៍​ផ្លូវគោក​ បានចុះមកធ្វើការរបស់វែង រួចនាំយក​មធ្យោបាយ​ពាក់ព័ន្ធយ​ករក្សាទុក​នៅអធិ​ការដ្ឋាននគ​បាលក្រុងប៉ោយប៉ែត ។ចំណែករ​ថយន្តបង្ក​សមត្ថកិច្ចកំពុង​ធ្វើការ​ស្រាវជ្រាវ ដើ​ម្បីឃា​ត់ឱ្យចូលខ្លួនម​កដោះស្រាយតាមនីតិវិធី។

ពាក់​ព័ន្ធករណីសង្គ្រោះ​ថ្នាក់ចរាច​រណ៍នេះដែ​រគេសង្កេតឃើ​ញថា ចា​ប់ពីដើមឆ្នាំ២០២៤ រហូតម​កដល់ពេ​លនេះ ហាក់​បីដូច​ជាមានការកើនឡើង ។ទន្ទឹម​នោះក៏មា​នក្រុមសង្គ្រោះប​ឋមអាវក្រហ​មក្រុង​ប៉ោ​យប៉ែត បានចុះ​ជួយលាងមុ​ខរបួសនិងដឹកប​ញ្ជូនទៅកាន់មន្ទីរពេទ្យ​ភ្លាមៗយ៉ាង​សកម្មទាំងយប់ទាំង​ថ្ងៃរាល់មានករណីគ្រោះថ្នាក់ផ្សេងៗ​ពិសេសគ្រោះថ្នាក់ចរា​ចរណ៍តែម្ដង​កើ​តមានឡើង​ធ្វើឲ្យមហាជន ពិសេសប្រជា​ពលរដ្ឋនៅក្រុងប៉ោ​យប៉ែតមានការគាំទ្រ​យ៉ាងពេញទំ​ហឹងផងដែ​រ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button