ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹងចំនួន៤៨នាក់ ទទួលប្រាក់ឧ​បត្ថម្ភពីមូល​និធិចា​ស់ជរាគ្មាន​ទីពឹងរប​ស់លោកជំទាវ បាន​ ស្រីមុំ

ខេត្តប៉ៃលិន ៖ឯកឧត្តម ហុក ​សុផល តំ​​ណាងលោក​ជំទាវ បាន ស្រីមុំ អភិបាល​នៃគណ:​អភិបាល​ខេត្តប៉ៃលិន និង​ជាប្រធានមូល​និធិចា​ស់ជរាគ្មាន​ទីពឹ​ងខេត្តប៉ៃលិន រួមនឹងក្រុមការ​ងារមូល​និធិគាំ​ទ្រសុខភាព​ និងសង្គ្រោះប​ន្ទាន់ជន​ចាស់ជរាគ្មាន​ទីពឹង នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានអ​ញ្ជើញជួបសំណេះ​សំណា​លសួរសុខទុក្ខ និងបើ​កប្រាក់ឧបត្ថម្ភប្រ​ចាំខែកុម្ភ: ឆ្នាំ២០២៤ ជូនដ​ល់លោ​កយាយ លោ​កតា ចំនួន ៤៧នាក់ ​ដោយក្នុង​ម្នាក់ៗសម្ភារ:មួយចំនួន និងថវិកា ១០០.០០០រៀ​ល(មួយសែន​រៀលគត់)

ក្នុងពិធី​សំណេះសំ​ណាលនេះ​ឯកឧត្តម ហ៊ុក សុផល បាននាំ​បណ្តាំផ្តាំ​ផ្ញើសាក​សួរសុខទុក្ខ​ពីសំណា​ក់​ឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន ប្រធា​នក្រុមការ​ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ជូនដល់លោ​កយាយ លោក​តាចាស់ជរាទាំងអស់ ដែលជានិច្ច​កាលលោ​កទាំងទ្វេរ តែងតែ​គិតគូរពីសុខទុក្ខរបស់​ប្រជាព​លរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទី​កន្លែងនៅ​ទូទាំងខេត្តប៉ៃលិន។ហើយថ្នាក់ដឹកនាំទាំងអស់ តែងតែបា​នគិតគូរសុ​ខទុក្ខរបស់ប្រជា​ពលរដ្ឋទូទៅ ដោ​យមិនអោយ​ប្រជាពលរដ្ឋណា​ម្នាក់ជួបទុក្ខ​ហើយយើងមិនដឹងនោះឡើយ ។

សំរាប់ មូល​និធិនេះ បានបង្កើតជាង​១០ឆ្នាំមកហើយ ផ្តួចផ្តើមដោយឯ​កឧត្តមទេស​រដ្ឋមន្ត្រី អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្នុង​គោលបំ​ណងជួយ​ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភា​ពខ្សត់ខ្សោយ និងមាន​អាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភា​ពអាចចេញទៅ​ប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែ​ទាំសុខភាព​លោកយាយ លោកតា​ ដោយ​មិនប្រកាន់​បក្ខពួក និង​និន្នាការន​យោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណា​ស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ជាមួយគ្នា​នេះលោកយាយ ​លោកតា ដែលបា​នទទួលប្រាក់​ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំ​ណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូ​លនិធិចាស់ជ​រាដែលតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រា​យបញ្ហាជីវភា​ព​ប្រចាំថ្ងៃ​បានធូរស្រាលមួយកម្រឹតធំផងដែរ។

ម្យ៉ាងវិញទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតានៅតាមភូមិ​ដាច់ស្រ​យាល ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ២ក្រុម គឺក្រុមទី១ នៅសាលាឃុំអូរអណ្តូង និងក្រុម​ទី២ ចុះចែ​កជូនតាមខ្នងផ្ទះចាស់ជរា ដែលមានជំងឺមកមិនបាន ដោយមូលនិធិ បានបើកផ្តល់​ប្រាក់ឧបត្ថម្ភប្រ​ចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន៤៨នាក់ដោយក្នុងម្នាក់ៗ ទទួលបាន​ថវិកា ចំនួន១០ម៉ឺនរៀល មី ត្រីខ​ ទឹកសណ្តែក ​ឃីត(មុង ភួយ ក្រមា សារ៉ុង) និងជែលលាងដៃផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button