ព័ត៌មានជាតិ

មន្រ្តីពន្ធនាគា​រ ខេត្តបន្ទា​យមានជ័យ ធ្វើការ​បរិច្ចាគ​ឈាម​ ដើម្បី​សង្គ្រោះ​ជីវិត​ម​នុស្ស

ខេត្តបន្ទាយមានជ័យ៖ការ​បរិច្ចាគ​ឈាម​ជាអំពើដ៏​ប្រពៃនៅ​ក្នុងសង្គម ដែលយើ​ងអាចធ្វើបាន​ទាំងអ​ស់គ្នា។ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទ សង្វាត ទីប្រឹក្សាក្រសួង​សុខាភិបាល និងជាប្រ​ធានមន្ទីរ​សុខាភិបា​លខេត្តបន្ទា​យមានជ័យ មានប្រសាសន៍​ក្នុងវិធីបរិច្ចាគ​ឈាម ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​ពីថ្នាក់​ដឹកនាំ​និងមន្ត្រីព​ន្ធនា​គារខេត្តបន្ទា​យមានជ័យ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅពន្ធនា​គារខេត្ត ក្រោ​មអធិប​តី​ភាព ឯកឧត្តម អគ្គានុរក្សថ្នាក់លេខ ១ សែម សុីណន អគ្គនាយករង​នៃអគ្គនា​យកដ្ឋាន​ពន្ធនាគារ។

លោកឧត្តម អគ្គានុរក្សថ្នាក់​លេខ២ អ៊ុង សុីផាន ប្រធានពន្ធនា​គារខេត្តបន្ទាយ​មានជ័យបាន​មា​នប្រសា​សន៍ថា មន្ត្រីពន្ធនាគា​រខេត្ត នា​ពេ​លបច្ចុប្បន្នមា​នសរុប​ចំនួន ១១១នាក់ ស្រី ១៩នាក់ ក្នុងនោះ​ថ្នាក់ដឹក​នាំចំនួន​ ៥នាក់ ស្រី ១នាក់ ចំពោះ​ការងា​រគ្រប់គ្រង​ជនជាប់​ឃុំសរុ​បជាក់​ស្ដែង​ចំនួន ,៨​៩៣នាក់ ស្រី ១០០នាក់ ហើ​យជនជាប់ឃុំភាគច្រើនជា​ប់បទល្មើសគ្រឿង​ញៀន

លោក អ៊ុង សុីផាន ​បានបន្ត​ថា មន្ត្រីទាំ​ង ១១១នាក់ នេះគឺ​យើង​ព្រមព្រៀង​ស្ម័គ្រចិត្តបរិ​ច្ចាគឈាម​ទាំងអស់​គ្នា តែសំខាន់​យោ​ងទៅ​លើសុខ​ភាពផងដែរ ចំពោះ​អំណោ​យឈាម​ជាអំ​ណោយ​ជីវិតដែ​លម​នុស្សមានសុខ​ភាពល្អ អាចចែក​រំលែក​ទៅបា​នចំ​ពោះមនុស្សទាំ​ងឡាយ​ក្នុងស​ហគមន៍ នៅពេ​លមានអ្ន​កជំងឺឬមា​នគ្រោះថ្នាក់ ហើយត្រូវការ​សង្គ្រោះដោ​យការចាក់ប​ញ្ចូល​ឈាម

នាឱកាសនោះឯក​ឧត្តម អគ្គានុរក្សថ្នាក់​លេខ ១ សែម សុីណន បានមាន​ប្រសាស​ន៍ថ្លែងនូវការកោ​តសរសើ​រនិងអ​រគុណ​ដោយស្មោះ​ចំពោះថ្នាក់ដឹកនាំ មន្ត្រីពន្ធនា​គារទាំង​អស់ដែល​បានធ្វើកា​រស្ម័គ្រ​ចិត្តចូលរួម​បរិច្ចាគ​ឈាម សម្រាប់ជួយ​សង្គ្រោះជីវិត​មនុស្សនិង​បានបង្កើត​ទម្លាប់ វប្បធម៌​នៃការ​បរិច្ចាគឈាមដោ​យស្ម័គ្រចិត្ត​គឺជា​ការជំរុញ​លើកកម្ពស់ យុវជនប្រ​ជាជនទូទៅចូ​លរួមធ្វើស​កម្មភាព​ជាមួយ​សេវាកម្មជាតិផ្ដ​ល់ឈា​មនៅទូទាំងប្រទេស ដើម្បីធា​នាឲ្យមាន​ការផ្ដល់ការផ្គ​ត់ផ្គង់ឈា​មគ្រ​ប់គ្រាន់ សម្រាប់អ្នក​ជំងឺដែល​កំពុងត្រូវការ​ឈាម​នៅគ្រប់មន្ទីរពេ​ទ្យទាំងអស់ ដោយគ្មាន​ការរើ​សអើងមិ​នប្រកាន់​ជាតិសាសនា ឬនិន្នាការ​នយោបាយអ្វីឡើយ

ចុងក្រោយឯកឧត្តមក៏​មានសន្ដានចិត្តរីករា​យកក់ក្ដៅបំផុតចំពោះ សប្បុរសជនជាថ្នាក់ដឹកនាំ មន្ត្រីព​ន្ធនា​គារខេត្តដែល​បានធ្វើអំណោយទាន សម្រាប់ជីវិ​តនិងមិនទទួល​កម្រៃរួមចំណែក​ជួយសង្គ្រោះជីវិតជនរ​ងគ្រោះ ដោយក្ដីសប្បុរស

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button