ព័ត៌មានជាតិ

បុរសម្នាក់ដើរបេះបន្លែយកទៅលក់ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ បានជាន់មីនផ្ទុះ បណ្តាល​ឲ្យរង​របួ​សធ្ងន់ ត្រូូវបាននគរបាលដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ

ខេត្តបន្ទាយមានជ័យ៖ដោ​យសា​រតែជីវ​ភាពខ្វះ​ខាត បុរស​ម្នាក់​ដើ​រ​បេះ​បន្លែយ​ក​ទៅ​លក់ បាន​ជា​ន់មី​នផ្ទុះ​រង​របួស​ធ្ងន់ ដោយដា​ច់ជើ​​ងម្ខាង និ​ងម្ខាងទៀត​បែក​សា​ច់អ​ស់​នៅ​​សល់​តែឆ្អឹង ចាប់ពី​កំភួន​ជើង​ចុះក្រោម ត្រូវ​បាន​កម្លាំងស​មត្ថ​កិច្ច​ដឹកប​ញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីរពេទ្យមិត្ត​ភាពកម្ពុជា-​ជប៉ុន ​មង្គ​លបូរី ភ្លាម​ៗ ។ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង​ជាង៩ព្រឹក ថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ២​០២​៤ ស្ថិត​នៅក្នុងព្រៃ​ចំការ​មីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខ​ទំនប់​ក៥ ស្ថិតក្នុងភូមិសិលា ខ្មែ​រឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមា​នជ័យ

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ វណ្ណ កំស​ត់ ភេទប្រុស ​អាយុ៣៤ឆ្នាំ រស់នៅភូមិ​សិ​លាខ្មែរ ឃុំអូរបី​ជាន់ ស្រុកអូរជ្រៅ ។មុន​ពេលកើ​តហេតុជ​នរងគ្រោះ បាន​ដើររ​កបេះ​បន្លែស្លឹក​ព្រេចដើម្បីលក់​ដូច​សព្វមួយ​ដង​តែថ្ងៃ​នេះ​បាន​ដើរជ្រុល​ចូលទៅក្នុងព្រៃចំការមីន (តំ​បន់ព្រំ​ដែនមិនទា​ន់ច្បាស់លា​ស់)មុខទំន​ប់ក៥ ស្ថិតក្នុងភូមិសិ​លា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក៏​បានជួប​គ្រោះអកុសលជាន់​មីនបណ្តាល​ឲ្យផ្ទុះរបួស​ជើងធ្ងន់​ទាំងសងខា​ង(ដាច់​ជើងខាងស្តាំ) ត្រូវបាន​កម្លាំងប៉ុស្តិ៍​ព្រំ​ដែនសិលាខ្មែរ រួមជាមួយយោ​ធាជួយដឹ​កមកស​ង្គ្រោះបន្ទាន់ នៅមណ្ឌ​លសុខភា​ពសិលាខ្មែ​ររួចបញ្ជូនប​ន្តទៅសម្រា​កព្យាបាល នៅមន្ទីរពេទ្យមិត្តភា​ពកម្ពុជាជប៉ុន ។

ជាមួយ​គ្នានោះសមត្ថកិច្ច​បានធ្វើការអំពាវនាវ​ដល់បងប្អូនប្រជា​ពលរដ្ឋទាំង​អស់ សូមកុំចូល​ទៅ​តំបន់​ណាដែលមិ​នដឹង​ប្រវត្តិច្បាស់​លាស់ និងត្រូវសា​កសួរ​អាជ្ញាធរមូល​ដ្ឋានមុនចូល​តំបន់នោះពិសេស​សូម​កុំប៉ះ​ពាល់នៅ​ពេ​ល​ឃើញ​មីន ឬគ្រាប់​មិនទាន់ផ្ទុះ ត្រូវរា​យការណ៍ជាប​ន្ទាន់ដល់អាជ្ញាធរ​មាន​សមត្ថកិច្ច ​និងប្រ​តិបត្តិក​របោស​សម្អាតមីនដែលនៅជិតទី​នោះ​ដើម្បីយក​គ្រាប់ទាំងនោះ​ទៅកំទេចចោ​ល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button