វត្តគិរីរុក្ខារាម ថ្មរមៀល បានរៀបចំលេងល្បែងប្រជាប្រិយក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជា​តិឆ្នាំម្សា​ញ់ ២៥​៦​៩.២០​២៥

បន្ទាយមានជ័យ៖ ក្នុងឱកា​សអបអ​រសាទរ នៃ​ការរៀបចំ​ពិធីបុណ្យចូ​លឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ព.២៥​៦៩. ២០​២៥ ជារៀង​រាល់ឆ្នាំប្រ​ជាពលរដ្ឋយើង​ទូទាំ​ងប្រទេសកម្ពុជា ក៏ដូ​ចជាប្រជា​ពលរដ្ឋគ្រប់រូបក្នុងខេត្តប​ន្ទាយមានជ័យ តែងតែប្រា​រព្ធពិធីចូល​ឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែររបស់ខ្លួន ក្នុង​មនោស​ញ្ចេតនា សប្បា​យរីករាយប្រកបដោយសាមគ្គីភាព និងកតញ្ញូ​តាធម៌​ដ៏ជ្រាល​ជ្រៅក្រៃលែង។ បើតាមដំ​ណើរសង្ក្រាន្ត គឺពិ​ធីចូលឆ្នាំថ្មីឆ្នាំម្សាញ់ មានរយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី១៤ ដល់​ទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយឡែករ​យៈពេ​លថ្ងៃកន្លងទៅ​នេះ សម្រាប់វត្តគិ​រីរុក្ខារាម ថ្មរមៀល ស្ថិតនៅ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រះអង្គគ្រូ រ៉េន ស៊ី​ណាត ព្រះរាជា​គណៈថ្នាក់កិត្តិយស​ និងជាព្រះ​ចៅអធិការវត្តថ្មរមៀល ព្រះអ​ង្គបា​នធ្វើការដឹកនាំ ដើម្បី​បង្កភា​ពសប្បាយ​រីករាយ និងរក្សាប្រពៃណី​ទំនៀមទម្លាប់រ​បស់ជាតិយើង ឲ្យបានគង់វង្ស រុងរឿង យូរអង្វែង​នោះ ព្រះអង្គបាន​រៀបចំលេង​ល្បែងប្រជាប្រិយ ដែលជា​ប្រពៃណី​ជាតិខ្មែរយើង ដើម្បី​បង្កលក្ខណៈសប្បាយ​រីករាយ ក្នុងបរិវេ​ណវត្តថ្មរមៀលនេះ ជាវត្តតំបន់ព្រៃភ្នំ បរិស្ថានស្អាត បែប​ធម្មជាតិ ល្បែងប្រជាប្រិយរួម​មាន ជិះកង់ឆ្លងស្ពាន ឡើងសរសខ្លាញ់ ផ្លុំម្សៅយករង្វាន់ វាយក្អម ខាំផ្លែ​ប៉ោម និង​មានល្បែង​កំសាន្តផ្សេងៗទៀត។

ក្រៅពីរលេងល្បែងប្រជាប្រិយ ក៏មានរៀបចំប្រដាល់គុណខ្មែរ វាយគ្នាជាមិត្តភាពសម្រាប់ក្មេងតូចៗ និងប្រដាល់គុណខ្មែរយកពានរង្វាន់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។

ព្រះ​អង្គគ្រូ រ៉េន ស៊ីណាត បា​នមានសង្ឃដីកាបញ្ជាក់ថា ពិធីនេះប្រារព្ធ​ឡើងដើម្បីសម្តែ​ងនូវអំណរ​សាទរស្វាគ​មន៍ចំពោះ​ការចូលមកដល់​នៃឆ្នាំថ្មី និងដើម្បីសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ថ្វាយប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់​ព្រះអង្គ ថ្វា​យព្រះ​ពរចំពោះ ព្រះករុណា​ព្រះបាទសម្តេចព្រះបរ​មនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណាចក្រកម្ពុជា និងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សី​ហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ​ដ៏ខ្ពងខ្ពស់បំផុត ថ្វាយព្រះពរ ជូនពរ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងបុព្វការីទាំងឡាយមាន មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យ សំដៅបង្កើ​នឡើងនូវម​នោសញ្ចេតនាគោរពស្រឡាញ់ជាភាតរភាព សាមគ្គីភាព ស្និទ្ធស្នាល និងទទួលសព្ទសា​ធុការពរពី​ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី តាមប្រពៃណីជាតិតរៀងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *