ប្រជាពលរដ្ឋចំនួន០៩គ្រួសារនៅឃុំតាផូ ដែលមានជីវភាពខ្វះខាត ទទួលអំណោយពីលោក សិទ្ធិ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក
(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ចែកជូនប្រជាពលរដ្ឋ នៅឃុំតាផូ ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត។
ពិធីនេះបានធ្វើឡើង នៅសាលាបឋមសិក្សាផ្ចឹក ដែលមានការរួមពីលោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក ង៉ាន់ ចិន្តា ប្រធានក្រុមការងារចុះជួយឃុំតាផូ លោក.លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក.លោកសមាជិកបក្សភូមិ និង លោក.លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំតាផូជាច្រើននាក់។
អំណោយដែលនាំយកមកចែកជូនថ្ងៃនេះរួមមានៈថវិការ ចំនួន៤៥០.០០០រៀល ,អង្ក៤៥០គីឡូក្រាម ,ទឹកបរិសុទ្ធវីតាល់ ១៨កេស ,មីកញ្ចប់ ១៨កេស ,កូកាកូឡា០៩កេស ,ទឹកត្រី១៨យួរ ,ទឹកស៊ីអ៊ីវ១៨យួរ ,ត្រីខ១៨យួរ ,ត្រីខ១៨យួរ។ក្នុង១គ្រួសារទទួលបាន អង្ករចំនួន៥០ គីឡូក្រាម ,មីចំនួន០២កេស ,ត្រីខចំនួន០២យួរ ,ទឹកត្រីចំនួន០២យួរ,ទឹកស៊ីអ៊ីវចំនួន០២យួរ ,ទឹកសុទ្ធចំនួន០២កេស ,ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)។
ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារ ចុះជួយឃុំតាផូ ដែលតែងតែសកម្មភាពការងារមូលដ្ឋាន និងប្រជាពលរដ្ឋកន្លងមក ហើយសូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ ជួយដោះស្រាយទុក្ខលំបាកពលរដ្ឋឲ្យបានទាន់ពេលវេលា។ក្នុងនោះលោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចុះឈ្មោះ ឬធ្វើឯកសារសម្រាប់បោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕