ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ច​ប្រជុំផ្សព្វផ្សាយ​សារា​ចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុ​វត្តច្បាប់ស្តីពី​ហិរញ្ញវត្ថុ ស​ម្រាប់កា​រគ្រប់គ្រង​ឆ្នាំ២០២៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងការធ្វើ​តារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមា​នប្រសាសន៍លើកឡើងថា៖ សារាចរណែ​នាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នេះ គឺពិ​តជា​មានសារៈសំខាន់ណាស់ សម្រាប់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការអនុវត្តថ​វិកាអោយបា​នត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភា​ពបន្ថែម​ទៀត ក្នុងការអនុវត្តគម្រោងសកម្មភាពថវិកាប្រចាំឆ្នាំ និងការធ្វើតារាងប្រៀបធៀបកើនឡើងថយចុះ​ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ប្រកបដោ​យប្រសិទ្ធភាពខ្ពស់ ។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត ក៏បានមានប្រសាសន៍ជំរុញ ដល់គ្រប់មន្ទីរអង្គភាព ត្រូវតែគិ​តគូអោយបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូលចំណាយរបស់ខ្លួនអោយបានជាក់លាក់ ត្រឹម​ត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងក្នុងការដំណើរការអនុវត្តការងារថវិកា និ​ងយន្តការ​ការអនុវត្តន៍ថវិកាថ្នាក់ក្រោមជា​តិ ចំណែកការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៍ត្រូវរំ​លេចនូវសកម្មភាព និងបេសកកម្មចម្បងៗរបស់ក្រសួងស្ថាប័ន អំពីភាព​ជាក់ស្ដែង​នៃការអនុវត្តផែ​នការយុទ្ធសាស្ត្រ ថវិកាឆ្នាំកន្លងមក ​និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្តផែនកា​រយុទ្ធសាស្ត្រថវិ​កាបច្ចុប្បន្នធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវ​បញ្ហាប្រឈមដែល​ត្រូវដោះស្រាយ និង ផែនការថវិកាឆ្នាំខាងមុខទៀត ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមាន​ប្រសាសន៍ណែ​នាំដល់​គ្រប់មន្ទីរអង្គភាព​ទាំ​ងអស់ ត្រូវ​យកចិត្តទុក​ដាក់ខ្ពស់ ​ដើម្បីស្វែង​យល់ឲ្យបាន​កាន់តែច្បាស់​នូវវិធាននីតិវិធី និ​ងបច្ចេក​ទេសនានា ក្នុងកា​ររៀប​ចំអនុវត្តថ​វិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំ​នាញនៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តា​វិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឲ្យកាន់តែមានភាពសុក្រិត្យ និងគណនេយ្យភាព ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button