ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសា​មញ្ញលើក​ទី៥៦ អ​ណត្តិទី​៣

(ប៉ៃលិន)៖ នៅ​សាលប្រជុំធំសា​លាខេត្ត នាព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ​ឆ្នាំ២០២៤ ​ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអ​ភិបាល​ខេត្តប៉ៃលិន ព្រមទាំងមាន​ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈ​អភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នា​យកទីចាត់ការ លោកលោកស្រី ប្រធាន​មន្ទីរអង្គភាពស្ថា​ប័នជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុក ជាច្រើននាក់​ផងដែរ ។

ក្នុងកិច្ចប្រជុំនេះ​មានរបៀបវារៈដូចជា ៖

ពិនិត្យ និងអនុម័ត​សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសា​មញ្ញលើកទី៥៥ អាណត្តិទី៣ របស់​ក្រុម​ប្រឹក្សាខេត្តប៉ៃលិន

ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០២៤ និងទិ​សដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន

ពិនិត្យ និងអ​នុម័ត សេចក្តីសម្រេច៖ កស្តីពីការកែសម្រួលប្រកា​រ១ ថ្មី នៃសេចក្តីសម្រេចលេខ ០០៨/២​៣ សសរ.ចុះថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២៣ ស្តីពីកា​រកែសម្រួល​សមាសភាពគ​ណៈកម្មាធិ​ការរៀបចំដែន​ដី និងនគរូបណីយកម្មខេត្តប៉ៃលិន ខស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេ​ចលេខ ០០៨/២៣ ​សសរ. ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែស​ម្រួលសមាសភា​ពលេខធិការដ្ឋាន នៃគ​ណៈកម្មាធិការរៀបចំ​ដែនដី និងនគរូប​នីយកម្មខេត្តប៉ៃលិ​ន និង៤បញ្ហា​ផ្សេងៗ ។

ក្រោយពីបានស្តាប់កា​រលើកឡើង​ពីរបៀបវារៈ និង​បញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល ​នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍ក្រើនរំលឹ​កមន្ទីរ​ជំនាញស្ថាប័ន​ជុំវិញខេត្ត និង​អាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើស​អើង ប្រកាន់បក្សពួក​និយម និងគ្រួសា​រនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និង​សមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និង​ភារកិច្ចរប​ស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយា​ប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោក​ជំទាវបណ្ឌិតអ​ភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវស​ហការយ៉ាង​ជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត ដោយ​រៀបចំធ្វើ​ផែនការជាក់លាក់ ក្នុង​ការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យ​បានច្បាស់​លាស់ ដើម្បីធ្វើការពង្រាយកម្លាំងឱ្យអស់លទ្ធភាព ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន និង​ក្តាប់ជាប់សភាពការណ៍ សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុម​ពន្លត់​អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យបា​នទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង​ ឬការប្រព្រឹត្តអំពើល្មើសច្បាប់​ផ្សេងៗទៀត និង ក្នុងករណីកើតមានអគ្គិភ័យ ឬបញ្ហា​សុខភាពផ្សេងៗ ដែលធ្វើឱ្យរំាងស្ទះដល់យុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រក​បដោយប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវា​សាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋា​នឱ្យលេចឡើងជា​រូបរាង ​ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាម​គោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រ​សាសន៍បូកសរុបក្នុង​កិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមាន​ប្រសាសន៍​កោតសរសើ​រ និងវាយតម្លៃខ្ពស់​ ចំពោះរដ្ឋបាល​ខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែ​ងធ្វើការដោះ​ស្រាយនូវរា​ល់បញ្ហានានា​ជូនដ​ល់ប្រជាពល​រដ្ឋ និងការអនុវត្តនូវគោ​លនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតា​មមូលដ្ឋានប្រក​បដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងកា​ររៀបចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែល​ធ្វើអោយ​ភ្ញៀវជាតិ និងអន្ត​រជាតិមកកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម មានកា​រស្ងើចស​សើរមិនដា​ច់ពីមាត់ ចំពោះកា​រកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម​ប្រធានក្រុមប្រឹក្សា ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអ​ស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យ​បម្រើផលប្រយោជន៍ និងសេចក្តីត្រូវកា​ររបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូច​ជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមា​នប្រ​សិទ្ធភាព​ខ្ពស់ ស្របទៅ​នឹងគោលនយោបាយយុ​ទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ របស់រាជរដ្ឋាភិ​បាលអាណត្តិទី៧នេះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button