អភិបាល​ខេត្តកំពង់ចាម ថ្លែង​អំណរគុ​ណដល់ ថ្នាក់ដឹ​កនាំ និងអ្នក​ពាក់ព័ន្ធ ដែលបា​នចូលរួមចំ​ណែកធ្វើឲ្យ​កិច្ច​ដំណើរកា​រសង្ក្រាន្ត ៣ថ្ងៃ នៅខេ​ត្តកំពង់​ចាម ទទួលលទ្ធផល​ល្អប្រសើរ

ចេញផ្សាយនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥

ខេត្តកំពង់ចាម់៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបា​លខេត្តកំពង់ចាម ថ្លែងអំណរគុណ និង​ការកោ​តសរសើរ ចំ​ពោះថ្នាក់ដឹ​កនាំគ្រប់​លំដាប់ថ្នាក់ និងអ្នក​ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួ​មចំណែក ក្នុង​ការរៀបចំព្រឹត្តិ​ការណ៍សង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំ​ពង់ចាម ទទួលបានលទ្ធផលល្អប្រសើរ គួរជាទី​មោទនៈ ។ ការថ្លែងយ៉ាងដូច្នេះ នាឱ​កាស ឯកឧត្ដម អ​ភិបាលខេត្ត អញ្ជើញជាអធិបតី ជាមួ​យ ឯកឧត្ដម​ ខ្លូត ផន ប្រធា​នក្រុមប្រឹក្សាខេត្ត ក្នុងកិ​ច្ចប្រជុំរៀបចំ​កម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បី ឧទ្ទិស​កុសលដួងវិញ្ញា​ណក្ខន្ធ សម្ដេចឧត្ដម​ទេពញ្ញាណ ហ៊ុន ណេង ដែលបានរៀប​ចំនៅសា​លប្រជុំសាលា នា​ព្រឹកថ្ងៃទី១៨ ខែមេ​សា ឆ្នាំ២០២៥ នេះ។

ឯកឧត្ដម អភិបាល​ខេត្តកំពង់​ចាម បានថ្លែងប​ញ្ជាក់ថា លទ្ធផលជោគជ័យ នៃការរៀបចំព្រឹត្តិកា​រណ៍​ស​ង្ក្រាន្ត រយៈពេល ៣ថ្ងៃ នេះ ដោ​យរាប់គិត​ចាប់​តាំងពីថ្ងៃចាប់​ផ្ដើម រហូតដល់ថ្ងៃបញ្ចប់ទៅ គឺបានម​កពី កត្តាឯក​ភាព និងកត្តា​សាមគ្គីភាព ។ យ៉ាងណាមិ​ញ ការរៀបចំព្រឹត្តិការ​ណ៍លៀសហាល ប្រវែង ១.០០០ម៉ែ​ត្រ ទម្ងន់ ៣តោន បានដំណើរការល្អប្រសើរទៅបាន អាស្រ័យដោយ មានពីការរួមចំ​ណែក ពីគ្រប់សមា​សភាព ទាំងអាជ្ញាធរ ម​ន្ទីរ អង្គភាព ​ស្ថាប័ន និងប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន ផងដែរ ។ ឯ​កឧត្ដម អភិបា​លខេត្តកំពង់ចាម បញ្ជាក់បន្ថែមថា លៀសហាល វាគ្រាន់តែ ជាព្រឹត្តិការ​ណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត ប៉ុណ្ណោះ ប៉ុន្តែ វាបានឆ្លុះបញ្ចាំង អំពីកត្តាឯកភាព និងកត្តាសាមគ្គីភា​ព ដែលបានមកពីកិច្ច​សហការ និងការរួមចំណែក ពីតួអង្គពាក់ព័ន្ធទាំងអស់ រហូតដល់​នាឆ្នាំនេះ ខេត្តកំព​ង់ចាម ទទួ​លបានភ្ញៀវ​ចូលរួមលេ​ងកំសាន្ត ប្រមា​ណជា ជិត ៣លាន​នាក់ និង​ជាខេត្តជាប់ចំណា​ត់ថ្នាក់​លេខ ៣ នៅទូទាំងប្រ​ទេស បន្ទាប់ពីរាជធា​នីភ្នំពេញ និងខេត្ត​សៀម​រាប ផងដែរ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *