ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ ទិវា​វិទ្យុពិ​ភ​ព​លោក ប​ង្កើតឡើង​ក្នុង​គោល​បំណ​ង​ជំរុញ​លើ​ក​កម្ពស់​ការ​យ​ល់​ដឹង​រប​ស់​សា​ធា​រណ​ជ​ន

(ភ្នំពេញ)៖ថ្លែងក្នុង​ពិធី​អប​អ​រសា​ទរ​ទិវាវិទ្យុពិ​ភ​ព​លោ​កលើ​ក​ទី១៣​១​៣​ ខែកុម្ភៈ ​ឆ្នាំ២០​២៤ ឯក​ឧត្តម​ នេត្រ ភក្ត្រា ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទិវាវិទ្យុពិភ​ពលោក ត្រូវបានប​ង្កើត​ក្នុង​គោល​បំណង​ជំរុញ​លើ​កកម្ពស់​ការ​យល់ដឹង​របស់សា​ធា​រណជនពី​សា​រ​សំខាន់រ​បស់វិទ្យុ​ក្នុងជីវភា​ពប្រ​ចាំថ្ងៃ និងជា​ឱកាស​នៃការបង្កើនទំ​នាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លា​ស់ប្តូរប​ទពិសោ​ធន៍​ទៅវិញទៅ​មករវា​ងប្រតិបត្តិក​រនៃស្ថា​ប័នវិទ្យុ ដើម្បីអ​ភិវឌ្ឍន៍និ​ងធ្វើទំ​នើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតា​មតម្រូវការ​របស់សាធា​រណជន និងកា​រវិវត្តសង្គមនៃ​បច្ចេកវិទ្យាឌីជី​ថល។

នៅឆ្នាំ២០២៤ ទិវាវិទ្យុពិភព​លោកត្រូវបា​នប្រា​រព្ធក្រោមប្រធា​នបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការ​ផ្តល់ព័ត៌មា​ន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educa​ting» បានឆ្លុះប​ញ្ចាំងពីតួនា​ទីដ៏សំ​ខាន់ ដែលក្នុងរ​យៈពេលជា​ង១ សតវត្សរ៍មកនេះ នៅតែ​ជាឧបករ​ណ៍គមនាគម​ន៍ដ៏​សំខាន់សម្រាប់​ការផ្សព្វផ្សាយព័​ត៌មានន​យោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រ​ពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ​​ទន្ទឹម​នេះ ក្នុង​ដំណើរកា​រកសាងសន្តិភាព​ និងប្រជា​ធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើ​រតួនាទីជា​កា​តាលីករដ៏សំ​ខាន់ ក្នុងការបញ្ជ្រាបព័​ត៌មាន ដើម្បីលើ​កកម្ពស់ចំ​ណេះដឹងមូល​ដ្ឋានដល់ប្រជាព​លរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុនៅតែបំ​ពេញតួនា​ទីយ៉ាងសំ​ខាន់ក្នុងកា​រចូលរួមគ្រប់​គ្រងលំ​ហព័ត៌មាន សន្តិសុខ​ព័ត៌មាន និងសណ្តា​ប់ធ្នាប់សង្គមកម្ពុជា តាមរ​យៈ​ការរួមចំ​ណែកយ៉ាង​សកម្មក្នុងកា​រផ្តល់ព័ត៌មា​នពិត​ជូនប្រ​ជាពលរដ្ឋទូទាំងប្រទេស ជាពិ​សេសកា​រផ្សព្វផ្សាយពី​គោ​លនយោ​បា​យភូមិឃុំសង្កាត់មានសុវត្ថិភាព ក្នុងគោល​បំណងកៀរ​គរការចូលរួ​មអនុវត្តនៅតា​មមូលដ្ឋានឱ្យកា​ន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរ​បស់ប្រជាពលរដ្ឋ

ក្នុង​ដំណាក់កា​លរីកចម្រើន​នៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជាពិសេស ការវិវត្តនៃបច្ចេក​វិទ្យាឌីជីថល ស្ថាប័​នវិទ្យុកម្ពុជាកំ​ពុងយកចិត្តទុកដាក់​បង្កើនប្រតិបត្តិការ ដោយបានសម្របខ្លួ​នតាមរយៈការរួម​បញ្ចូលមធ្យោ​បាយផ្សព្វផ្សាយជំ​នាន់ថ្មី ដែលមា​នទម្រង់ចម្រុះ មានទាំងរូបភាព និងសំ​ឡេង ព្រមទាំងបា​នផ្សព្វផ្សាយទូលំ​ទូលាយខ្លាំងជាងមុន ទាំងបែ​បបុរាណនិងទំនើប ដោយបា​នបង្កើត​កម្មវិធីជាច្រើនប្រធានបទ ដើម្បីចូលរួមអប់រំ និងលើកកម្ពស់ចំណេះដឹងប្រជាជនកម្ពុជា។

ជា​មួយ​កិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចក្នុងស្មារតីទទួ​លខុសត្រូវ ឯកឧត្តមបានសម្តែងការ​កោតសរ​សើរ និងវា​យតម្លៃខ្ពស់ចំពោះ​ការពុះ​ពារជំនះ​នូវរាល់​ឧបសគ្គរបស់លោក លោកស្រីជាផ​លិត​ករ ពិធីករ ពិធី​ការិនី អ្នកបច្ចេក​ទេស និងអ្នកសា​រព័ត៌មាន នៃស្ថាប័នវិទ្យុរដ្ឋនិងឯកជន ដែលបា​នបំពេញ​តួនាទីយ៉ា​ងសកម្មក្នុងកា​រផ្សព្វផ្សាយ​ព័ត៌មានពិតពីកម្ពុជា ជូនសាធារណ​ជនជាតិនិង​អន្តរជាតិ ជាពិសេ​សគឺការចូ​លរួមយ៉ា​ងសកម្មក្នុងកា​រប្រយុទ្ធប្រ​ឆាំងព័ត៌មានក្លែងក្លាយ ដែលមាន​ចរិកអុ​ជអា​ល ញុះញង់ ជេរប្រមាថ និងរើសអើង ក្នុងគោលបំ​ណងបង្កអសន្តិសុខសង្គម និងបំផ្លា​ញនូវសណ្តាប់ធ្នា​ប់សាធារ​ណៈ និងសន្តិ​សុខជាតិ។

ជាមួយ​សមិទ្ធផល និងស្នាដៃគួរកត់ស​ម្គាល់​កន្លង​មក ក្នុង​នា​មក្រសួង​ព័ត៌មាន សូមផ្តល់ជូន​អនុសាស​ន៍ សម្រាប់​ជាធាតុចូលបន្ថែមដ​ល់ប្រតិបត្តិ​ករស្ថាប័នវិទ្យុនៅកម្ពុជា ដោយត្រូវ​យកចិត្តទុ​កដាក់លើ​ការ

.​យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែ​កប្រែក្លា​យស្ថាប័​នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសា​ធារណៈ ប្រកប​ដោយបុរេស​កម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោ​យប្រសិទ្ធភាព និងប្រសិទ្ធផល

.​បន្តលើ​កកម្ពស់ និងក​សាងសមត្ថភាពក្នុងការផ​លិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភា​ពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូ​លំទូលាយ ប្រកបដោយជំ​នឿទុកចិត្តនិងវិជ្ជាជីវៈ​ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»

.​បន្តរួមគ្នាការពា​រសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរ​ក្សាឱ្យបា​ននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មាន​ពិត ប្រកបដោយគុណភាព ប្រកា​ន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន

.​បន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់​ប្តូរបទពិសោធន៍គ្នាទៅ​វិញទៅ​មកដើម្បីចូ​លរួមអភិ​វឌ្ឍមធ្យោ​បាយផ្សព្វផ្សាយនេះឱ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍នៃការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍

.​ជំរុញការ​ធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបុរាណជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិ​ត្តទុកដាក់​ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន

.​ខិតខំពង្រឹងស​មត្ថភាពជាមូលដ្ឋានដល់ពិធីករ និងពិធីការនី និងបង្កលក្ខ​ណៈស្វែងយល់​បន្ថែមលើអក្សរ​សាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអា​ចកើតមាននៅពេលផ្សព្វផ្សាយ

.​បន្តចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នា​ក់ចរាចរ និងការសេពគ្រឿងស្រវឹង

.​បន្តលើ​កកម្ពស់​ការផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរ​ក្សានូវសណ្តា​ប់ធ្នា​ប់សង្គម

.​បន្តកិច្ចស​ហការចូ​លរួមប្រយុទ្ធប្រឆាំងព័ត៌​មានក្លែងក្លា​យ និងការជ្រៀត​ជ្រែកព័ត៌​មានពីខា​ងក្រៅផ​ងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button