ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បើកកិច្ចប្រជុំពិភាក្សាលើវិស័យដោះមីន និងផ្ដល់បទពិសោធន៍គ្នាទៅវិញទៅមកបញ្ហាបន្សាប និងទប់ស្កាត់គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ: ជំនួបរវាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ នៅច្រកទ្វាខ្លងលឹក ឈមនឹងច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ គឺដើម្បីរឹតចំណងមិត្តភាពរវាងអាជ្ញាធរខេត្តទាំងពី ឲ្យកាន់តែស្និតស្នាលបន្ថែមទៀត ។

ជាងនេះទៅទៀតថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាការងារនូវចំណុចសំខាន់ៗមួយចំនួនដូចជា ដោះស្រាយបញ្ហាលើវិស័យដោះមីននៅតាមបន្ទាត់ព្រំដែន ,ផ្ដល់បទពិសោធន៍គ្នាទៅវិញទៅមកលើបញ្ហាបន្សាបនិងទប់ស្កាត់គ្រឿងញៀន ព្រមទាំងរួមគ្នាដោះស្រាយលើបញ្ហាកម្ចាត់ជាតិពុលលើអាកាសធាតុ និងអនាម័យផងដែរ ។

នៅក្នុងដំណើរការនៃការពិភាក្សាគ្នាលើបញ្ហាដោះមីនដែលនូវសេសសល់នៅតាមបន្ទាត់ព្រំដែននេះ អាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែនមិនអាចសម្រេចបាននោះទេ ព្រោះថាការដោះមីននេះគឺថ្នាក់ជាតិជាអ្នកសម្រេច តែទោះបីជាយ៉ាងនេះក្តី អាជ្ញាធរទាំងពីរបានធ្វើរបាយការណ៍រាយការណ៍ជូនដល់ថ្នាក់លើផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរមីន (ស៊ីម៉ាក់) ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ជាប់ព្រំដែនចំនួន៥ រួមមាន ស្រុកស្វាយចេក ថ្មពួក អូរជ្រៅ ប៉ោយប៉ែត និងម៉ាឡៃ រួមនឹងកម្លាំងសមត្ថកិច្ចផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button