ព័ត៌មានជាតិ

មន្ទីររៀបចំ ដែនដី នគរូបនី​យកម្ម សំណង់ និង​សុរិ​យោដី ខេត្ត​កណ្តាល បិទផ្សាយ​ជាសាធារណៈ​នូវឯកសារ នៃការវិនិច្ឆ័យជូនប​ងប្អូនប្រជា​ពលរដ្ឋ ក្នុងភូមិព្រែ​កតាសោម ឃុំឫ​ស្សីជ្រោយ ស្រុកមុខកំ​ពូល

ខេត្តកណ្តាល៖មន្ទីររៀបចំ ដែនដី នគរូបនី​យកម្ម សំណង់ និង​សុរិ​យោដី ខេត្ត​កណ្តាល នា​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការ​បិទផ្សាយ ជាសាធារណៈ​នូវឯកសារនៃកា​រវិនិច្ឆ័យការចុះប​ញ្ជីដីធ្លីមា​នលក្ខ​ណៈ​មានជា​ប្រព័ន្ធ ចំនួនមួយភូមិ គឺព្រែកតាសោម ឃុំឫស្សីជ្រោ​យ ស្រុកមុខកំពូល ខេត្ត​កណ្តាល ដែលមានក្បាលដីចំនួន៤៣៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិ​ត្យផ្ទៀងផ្ទាត់មើល​ពីភាពត្រឹមត្រូវពិតប្រាកដលើ​ដីរបស់ខ្លួន មុននឹង ចេញប័ណ្ណកម្មសិទ្ធិជូន។

លោក ទៀង កុស្យារៈ  អនុប្រធានម​ន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត កណ្តាល​បានឱ្យដឹងដែរថានីតិវិធី​នៃការចុះប​ញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ​នេះ​ធ្វើតាម​ដំណា​ក់កាល ​គឺការកំ​ណត់តំប​ន់ធ្វើការវិនិ​ច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាល ការជូន​ដំណឹង​ដំណើរ​ការផ្សព្វផ្សា​យការចុះ​កំណត់ព្រំវា​ស់វែង និងវិនិច្ឆ័យ​ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចា​ស់ដីការបិទផ្សា​យជាសា​ធារណៈនូ​វឯកសារ នៃកា​រវិនិច្ឆ័យរយៈ​ពេល១៥ ថ្ងៃគឺដើម្បី ទុកលទ្ធភាព​ឱ្យម្ចាស់ដី​ និងអ្នក​ពាក់ព័ន្ធធ្វើកា​រផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃខែឆ្នាំកំ​ណើត និងព្រំប្រទ​ល់ក្បាលដី របស់ខ្លួន ព្រមទាំង​ធ្វើការតវ៉ាក្នុងករ​ណីខុសឆ្គងការផ្តល់សិទ្ធិចំពោះក្បាល​ដីណា ដែលមិនមាន ទំនា​ស់ចុះ​បញ្ជីចេ​ញប័ណ្ណ និងចែកប័​ណ្ណកម្មសិ​ទ្ធិជូន ម្ចាស់ដី។

ជាមួយគ្នា​នោះលោក​ អនុប្រធានម​ន្ទីររៀបចំដែ​នដី នគរូបនីយ​កម្មសំណង់ និ​ងសុរិយោដីខេត្ត ក៏បាន ធ្វើ​ការ សំណូម​ពរ ដល់ប្រជា ពលរដ្ឋត្រូវប្រញាប់ រួសរាន់ទៅពិនិត្យមើល ការបិទ ឯកសារនៃការ​វិនិច្ឆ័ យដីធ្លីដែលមានរយៈ​ពេល១៥ (គិតចា ប់ពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០​២៤)គឺរាប់បញ្ជូល​ទាំ ងថ្ងៃឈ​ប់សម្រាក់ដើម្បីទុកលទ្ធភា​ពអោយ​ម្ចាស់ដី​ និងនាក់ពា ក់ព័ន្ធធ្វើការ​ផ្ទៀងផ្ទា ត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល ដីរបស់ខ្លួន ព្រមទាំងធ្វើ ការតវ៉ាក្នុង ករណីមា​នការខុ​សឆ្គង់ បើកក្នុងករណីផុតរយៈ​ពេលកំ​ណត់នៅការបិ​ទផ្សាយបងប្អូន ប្រ​ជាពលរដ្ឋមិនអាចជំទាស់ តវ៉ាបាន​ទៀតឡើយ

ថ្លែងក្នុងឱកាសនោះលោក យី យ៉េន អភិបាលស្រុកមុខកំពូល បានមានប្រសាសន៍លើកឡើងថា៖ ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជ ន៍ជាច្រើនសម្រាប់ បងប្អូនប្រជា​ពលរដ្ឋ គឺដើម្បីធា​នានូវសិ ទ្ធិរប​ស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការ​កាន់កាប់ដីធ្លីម្យ៉ាងវិញទៀតក្នុងរ​យៈពេល១៥ថ្ងៃ​នេះ ពិតជាមានត​ម្លៃ ណាស់សម្រាប់បងប្អូនប្រជាពល​រដ្ឋក្នុងការពិនិត្យ នៃការបិ​ទផ្សាយជាសាធារណៈនូវឯកសា​រនៃការវិនិច្ឆ័យ មានលក្ខណៈ ជាប្រព័ន្ធនាពេលនេះ។

នាឱកាសនោះលោកអភិ​បាលស្រុក ក៏បានធ្វើការ​អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបាន​ចូលរួមនា ពេលនេះសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជា សាធារណៈនូវឯកសារ នៃការវិ​និច្ឆ័យលើ​ការចុះបញ្ជីដីធ្លីមានលក្ខ​ណៈជាប្រព័​ន្ធអោយ​បានដឹងនឹងពិនិត្យផ្ទៀង ផ្ទាត់ទិន្នន័​យក្បាលដី​អោយបា​នគ្រប់ៗគ្នា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button