ព័ត៌មានជាតិ

អង្គការមូលនិ​ធិថែ​ទាំសុខភា​ពអ្នក​ជំងឺអេដស៍ រៀបចំទិវា​ស្រោមអ​នាម័យ​អន្តរជាតិ​ឆ្នាំ​២០២​៤ នៅខេត្តបាត់ដំបង

(បាត់ដំបង)នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គកា​រមូលនិ​ធិថែទាំ​សុខភាព​អ្នកជំងឺអេ​ដស៍​កម្ពុជា​នៅឆ្នាំ២០២៤ បានរៀបចំពិធីរំលឹ​កទិវាស្រោម​អនាម័យអន្តរជាតិ នៅសាកល​វិទ្យាល័យបៀ​លប្រាយ ខេត្តបាត់ដំបង ដែលមានអ្នកចូលរួ​មជិត៤០០នាក់ គោលបំណង​ ដើម្បីលើ​កកម្ពស់ពី​ការប្រើប្រាស់​ស្រោ​មអនាម័យ លើកទឹកចិត្តទូទាំ​ងពិភពលោកឱ្យចាប់ផ្តើម ឬនៅ​តែប​ន្ត និង​ប្រើប្រា​ស់​ស្រោ​មអនាម័យជាប់ជាប្រចាំ។

បន្ទាប់ពី​មតិសំ​ណេះសំណា​លរបស់ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេ​ខាធិការ​ក្រសួងអប់​រំយុវជ​ននិង​កីឡា និងឯកឧត្តម ទីន សារ៉ាវុធ អ​ភិបាលរងខេត្ត ជាប្រធា​នគណៈ​កម្មាធិការអេ​ដស៍ខេត្តបាត់ដំ​បងរួចមក ឯកឧត្តម​បណ្ឌិត ឈឹម ​ឃិនដា​រ៉េត អគ្គលេខាធិកា​រអាជ្ញាធរជា​តិប្រយុទ្ធ​និងជំងឺអេដស៍ បាន​មានប្រសាស​ន៍ថា រាជរដ្ឋាភិបា​ល ក្រោម​ការដឹ​កនាំ​របស់សម្តេ​ចតេជោ​ អតីតនាយករដ្ឋមន្ត្រី សុខ​ភាព និង​ការអប់រំគឺ​ជាចំប​ងជាង​គេនៅក្នុងគ្រប់វិ​ស័យទាំងអស់ ហើយរហូត​មកដល់ស​ម្តេចធិ​បតីនា​យករដ្ឋមន្ត្រីរប​ស់យើងពេលនេះ សម្តេចបានដា​ក់បញ្ចូលនៅ​ក្នុងយុទ្ធសា​ស្ត្របញ្ចកោណ​ដែជាអាទិ​ភាព​ធំជាងគេមួយទៀតដែលឋិតនៅក្នុងមុំទីមួយគឺការអភិវឌ្ឍន៍ធនធានមនុស្សដើម្បី សម្រេចចក្ខុវិស័យរបស់យើង ២០៣០, ២០៥០ ។

បន្ថែមពី​នេះឯកឧត្តមអគ្គលេ​ខាធិការ បានសម្តែងការ​អរគុណទៅ​ដល់អ្នកវិជ្ជា​សាស្រ្ដដែលបាន​រកឃើ​ញថ្មាំH.R.V ហើយ​ក៏អរគុណទៅដល់​អ្នកដែលរកឃើញស្រោមអ​នាម័យដើ​ម្បីធ្វើអោ​យ​បញ្ហា​សុខភាពសាធារណៈទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជារបស់យើងមានមធ្យោបាយ ធ្វើ​អោយ​ប្រជាពល​រដ្ឋរប​ស់យើងមានសុខភាពល្អ ហើយក៏សូមណែនាំទៅដល់ប្អូនៗជាសិស្សនិស្សិត ជាអ្នកប​ន្តវេ​ន ជាទំពាំ​ងស្នងឬស្សី ធ្វើយ៉ាងម៉េចសូម​អោយមានសមត្ថភាព មាន សុខភាព មានសក្តានុ​ពល​ដើម្បីចូល​រួមសម្រេ​ចនូវគោលដៅប្រទេសជាតិរបស់យើង ព្រោះ​ប្រទេស​ជាតិខ្លាំងវា​ទាល់តែមា​នធនធានម​នុស្សយើងខ្លាំង

គួរបញ្ជាក់ថា៖ យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង១​លាននាក់នៅទូ​ទាំងពិភពលោ​កបានឆ្លងជំងឺកា​មរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាន​នាក់ចាប់​តាំងពីឆ្នាំ១៩៩០ ដោយសារតែស្រោមអនាម័យដែលអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដ​ស៍ និងមេ​រោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ហើយនេះជាមូល​ហេតុដែលត្រូវរៀ​បចំក្នុងទិវាស្រោម​អនាម័យអន្តរជាតិ និងលើសពីនេះ ពិភពលោកត្រូវតែចងចាំថា៖ ស្រោមអ​នាម័យមា​នសុវត្ថិភាព និង សិចស៊ី និងចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button