ជនសង្ស័យ៨នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមមានៈ
១–ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
២–ឈ្មោះ ភ្លឺ វីរ៉ា ហៅ បូរ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
៣–ឈ្មោះ ផល សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
៤–ឈ្មោះ សុវណ្ណ ធៀន ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
៥–ឈ្មោះ វុធ រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
៦–ឈ្មោះ ណែត ប៊ុនណាត់ ហៅ ដំ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
៧–ឈ្មោះ រីម ដារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
៨–ឈ្មោះ គាំ ដុល្លា ហៅ អាឡា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹកជញ្ជូនអាហារ បច្ចុប្បន្ននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៨នាក់ឃាត់នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថា មុនឈានដល់ការបង្រា្កកាលយប់ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោង២៣និង៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងបានចុះល្បាតដល់ចំនុចខាងលេី ក៏បានប្រទះឃេីញជនសង្ស័យចំនួន០៨នាក់ កំពុងប្រមូលផ្តុំគ្នាផឹកស៊ីនៅលើដងផ្លូវ មុខបន្ទប់ជួលដែលនាំឱ្យបង្កអសន្តិសុខនៅតាមដងផ្លូវ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក៏បានឃាត់សួរនាំហើយបានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន(+) ទាំង០៨នាក់។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៨នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជា ប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕