ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងការបង្ករ បង្កើនផលស្រូវប្រាំង និងដំណាំបន្លែប្រជាកសិករនៅស្រុកសាលាក្រៅ
(ប៉ៃលិន)៖ដោយមានការបារម្ភ និងយកចិត្តទុកដាក់ខ្ពស់លើជីវភាពប្រជាកសិករ រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ ស្រុក និងក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងការបង្ករ បង្កើនផលស្រូវប្រាំង និងដំណាំបន្លែប្រជាកសិករនៅឃុំស្ទឹងត្រង់ និងបានដោះស្រាយបញ្ហាចំពោះមុខភ្លាមៗ ព្រមទាំងបានចាត់មន្ត្រីជំនាញតាមដានជាប្រចាំលើបញ្ហាកង្វះទឹកស្រោចស្រប់ផលដំណាំ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលាក្នុងពេលរដូវប្រាំងនេះ៕