ព័ត៌មានជាតិ

ជនសង្ស័យ​ ដែលពាក់ព័ន្ធករ​ណីក​រណី​ហិង្សា ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវរ​សេនី​យ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលាម៉ោង១៨និង៣៥នាទី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បា​នចុះស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចឺត ញៀន ភេទប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ ប​ច្ចុប្បន្នរស់នៅ​ភូមិក្បាល​កោះ សង្កាត់អូរជ្រៅ ​ក្រុងប៉ោយប៉ែត​តាម​ពាក្យប​ណ្តឹងរ​បស់ជនរងគ្រោះឈ្មោះ កេស កេសា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់​នៅភូមិ​សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្តកាលពី​វេលាម៉ោង០៦ និង៤៥នាទី ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច​ក្បែរស​ណ្ឋា​គារវ័នហឺ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានឱ្យដឹហថា តាមការ​ការបំភ្លឺរប​ស់ជន​រងគ្រោះថា ​កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៥ល្ងាច រូបខ្លួន​និងមិត្ត​ភក្តិបានជិះម៉ូតូជូនបង​ធម៌ ដើម្បីរកម៉ូតូដែលចោរលួច កាលពីវេលាម៉ោង០៤ និ០០នាទី ប៉ុន្មាន​ថ្ងៃកន្លងមក ពេលជិះដល់ចំណុចមុខការ៉ាអូខេ F PLUS ស្រាប់តែមានក្មេងស្ទាវ០១ក្រុម ជិះម៉ូតូ​ចំនួន០២គ្រឿង ដេញពួកខ្លួន រហូតដល់មុខសណ្ឋាគារវ័នហឺ ស្រាប់តែម៉ូតូរបស់ខ្លួនអស់សាំង ក៏បានប​ណ្តេីរម៉ូតូ​ចូលផ្ទះមិត្តភក្តិ ស្រាប់តែ​ក្មេងស្ទាវ០១ក្រុមដែលបានជិះម៉ូតូដេញពួកខ្លួន ដោយ​មានកាន់​ដំបងឈើ ដំបងឬស្សី និងកាំបិតផ្គាក់ប្រហែល០​៣ដើម ដេញវាយនិងកាប់មកលើពួកខ្លួន បណ្តា​លឱ្យរងរបួសក្បាលផ្នែកខាងក្រោយ០១កន្លែងដេរចំនួន១០ផ្ទេរ និង របួសដៃ​ស្តាំចំនួន០​២កន្លែង ហើយរ​ត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋា​នកងរា​ជអាវុ​ធហត្ថក្រុងប៉ោយប៉ែត បានធ្វើ​ការស្រាវជ្រាវ​រហូតឈានដ​ល់ការឃាត់ខ្លួន​ជន​សង្ស័យម្នាក់ខា​ងលេី រួចនាំ​មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ​តាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា ជាប់ពាក់ព័ន្ធ​លើករ​ណីហិង្សាដោ​យចេតនា កាប់ទៅ​លេីជនរងគ្រោះពិតប្រាកដមែន ចំណែកជនដៃដ​ល់បានគេចខ្លួន​បាត់។ ដោយផ្អែកលេីចម្លេីយ​សារភាព កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសា​ងសំណុំ​រឿងបញ្ជូនមកប​ញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រា​បបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកជ​នដៃដល់ក​ម្លាំងមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុងប៉ោ​យប៉ែតកំ​ពុងស្វែងរកចាប់ខ្លួនបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button