ព័ត៌មានជាតិ

ព្រះភិក្ខុសុមន​ធម្មោ ចាន់ សុគា ត្រូវ​បាន​ប្រកាស​តែង​តាំ​ងជាព្រះចៅ​អធិកា​រវត្តសិ​រីមង្គ​លសុទ្ធារាម​ ស្ទឹងបត់

ខេត្តបន្ទាយមានជ័យ៖ព្រះភិក្ខុសុមនធម្មោ ចាន់ សុគា ជំនួយការព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ត្រូវ​បាន​ប្រកាស​តែង​តាំងជាព្រះចៅ​អធិកា​រវត្តសិ​រីមង្គ​លសុទ្ធារាម​ ស្ទឹងបត់ សង្កាត់ផ្សារក​ណ្តាល​នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិប​តីភាព ព្រះវិជ័​យមុនីធុល សុធា ជាព្រះ​មេគណ​ខេត្ត ​លោក ​យឹម សំណា​ងអភិបា​លរងខេត្ត នាចុងសប្តាហ៍កន្លងនេះ ។ពិធីប្រកា​សតែងតាំងនេះ ធ្វើឡើង​តាមចំណារឯក​ភាពរប​ស់មន្ទីរធម្មការនិ​ងសា​សនាខេត្ត និងតាម ការចាំ​បាច់​រប​ស់សា​លាអនុគណ​ក្រុងប៉ោយប៉ែត ដែ​លបានសម្រេចឲ្យព្រះ​ភិក្ខុចាន់ សុគា ​ជាព្រះ​គ្រូចៅ​អធិការវត្ត​ស្ទឹងបត់​ជំនួស​អន្ទិត អ៊ុក ចំរើន ដែលបាន​លាចាកសិក្ខាបទកា​លពី​ពេលកន្លងទៅថ្មីៗនេះ។

ព្រះឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេ​គណខេត្ត បានមានសង្ឃដីកាថា ការប្រកា​សតែងតាំ​ង និងប្រ​គ​ល់ភារៈកិច្ចនៅថ្ងៃនេះ គឺត្រូវរួម​ស​ហការផ្ទាល់​ជាមួយគណៈ​សង្ឃស្រុក ក្រុង​អាជ្ញាធ​រអង្គភាព​ពាក់ព័ន្ធ ដើម្បីគ្រប់គ្រងដឹក​នាំព្រះសង្ឃព្រះពុទ្ធសា​សនា។ជាពិសេ​សកូននេនតូចៗ ដែល​កំពុង​សិក្សា​រៀន​សូត្រនៅ​សាលាពុទ្ធិក យ៉ាង​ណា​ត្រូវមាន​ការសម្របស​ម្រួលជាមួយ​ព្រះសង្ឃអា​ចារ្យគ​ណៈ​កម្មការដើម្បីបន្តការអ​ភិវឌ្ឍព័ វត្តស្ទឹងប​ត់បន្តទៀត

លោក យឹម សំណាង ​បាន​បន្ត​ថា រឿង​អាក្រក់​ចាស់ៗ​កន្លងផុត​ទៅហើយ​ដូច្នេះត្រូវ​គិតរឿង​ថ្មីជា​បន្តទៅ​សំខាន់រូបរួម​សាមគ្គីផ្ទៃក្នុងឲ្យបា​នល្អ​និងត្រូវ​ ទុក​ដាក់​ដោះស្រាយជាអាទិភាព និង​ឆា​ប់រហ័​សមិន​ត្រូវធ្វេសប្រហែ​សទុកចោល​លើបញ្ហាប្រឈម​រហូតដ​ល់ក្លាយជា​រឿងធំ បណ្ដាលឲ្យមា​នភាព​អាស្រូវ ប៉ះពា​ល់ដល់​កិត្យា​នុភាពស​ក្ដានុពល​កិត្តិយស​ដល់ព្រះពុទ្ធសាសនា ដែលជាសាស​នានៃ​សុខ​សន្តិភា​ពចុងក្រោយ​លោក​អភិបាល​រងខេត្ត ក៏បានផ្ដាំផ្ញើ ដលលព្រះសង្ឃអា​ចារ្យគណៈ​កម្មការ ប្រជាពុទ្ធបរិស័ទក្រុមយុ​វជន សូមចូ​លរួមពង្រឹង​សម្អាតបរិ​ស្ថានទីធ្លាវត្តឲ្យបានស្អាតល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button