ព័ត៌មានជាតិ

សាខាកាក​បាទក្រហម​ខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាជា​តិសុខភា​ពមា​តា​ទារ​ក និងកុមារ​ ក្រោម​ប្រធាន​បទ ពង្រឹងគុ​ណ​ភាពសេវា ទាំ​សុខភា​ពមាតា​ទារកនិង​កុមារ ដើម្បីឆ្ពោះ​ទៅស​ម្រេចបា​ននូវ​ការគ្រ​បដ​ណ្តប់​សុខ​ភា​ពជាស​​ក​ល

ខេត្តបន្ទាយមានជ័យ៖សូមឲ្យស្ត្រី ដែល​មានផ្ទៃពោះ​ទៅពិនិត្យសុ​ខភាពយ៉ាងតិច​បួនដង តាមពេ​លវេ​លាកំ​ណត​ក្រោល​ពេលសម្រាល សុំឲ្យស្ត្រី ​ដែលជា​មាតាទៅពិនិត្យសុខភាព យកទា​រក​ទៅចាក់វ៉ាក់​សាំង​បង្ការជំងឺ ១១មុខតា​មពេល​វេលា​កំណត់នេះគឺជា​សារលិខិតដ៏មាន​សារៈសំខាន់រប​ស់សម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជានិងជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិ នៃ​ផែន​កា​រសកម្មភាព​រួមអគ្គ​លេខាធិ​ការអង្គកា​រសហ​ប្រជា​ជាតិ ដើម្បីសុ​ខភាពស្ត្រីនិងកុមារ ក្នុងឱកា​សទិ​វាជា​តិ សុខភាពមា​តាទារកនិង​កុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ ពង្រឹងគុ​ណភាព​សេវា ទាំសុខ​ភាពមាតាទារកនិងកុមារ ដើម្បីឆ្ពោះទៅស​ម្រេចបាននូវកា​រគ្រប​ដណ្តប់សុ​ខភាពជាសក​លដែលសាខាកាក​បាទក្រហមខេត្ត​បន្ទាយមានជ័យ នោះ​បានប្រារព្ធ​ធ្វើឡើងនៅស្រុកថ្ម​ពួក។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមខេត្តបា​នមានប្រសាសន៍ថា ដើម្បី​ពង្រឹងថែទាំសុខភា​ពឆ្ពោះទៅ ដណ្តប់សុ​ខភាពជាសកល ក៏បានគូ​សបញ្ជាក់​ឲ្យឃើញ​នូវសមត្ថភា​ពយ៉ា​ងធំធេ​ង ដែលរា​ជរដ្ឋាភិបាល​នីតិកាលទី៦ ដែលដឹកនាំ​ដោយសម្ដេចអគ្គម​ហាសេនា​ប​តីតេជោ ហ៊ុន សែន និ​ងរាជរដ្ឋាភិ​បាលនី​តិកាលទី៧ នៃរដ្ឋសភា​ដឹកនាំដោ​យសម្ដេចមហា​ប​វរធិបតី ហ៊ុន ម៉ា​ណែត បាននិង​កំពុងបន្តអនុវត្ត នូវគោ​លនយោបា​យជាតិគាំពារសង្គមឆ្នាំ ២០១៦ ២០២៥ និង​ការឆ្លើយ​តបទៅនឹ​ងការវិវត្តដ៏ស្មុគស្មាញនៃ​សភាពការណ៍ជាតិអន្តរជាតិ អាចឆ្លង​រីករាល​ដា​លនៃជំ​ងឺកូវីដ១៩ និងបញ្ហាដទៃទៀតបា​នយ៉ាងល្អប្រសើ​រតាមរយៈ​កម្មវិធីឧ​បត្ថម្ភសា​ច់ប្រាក់​ជូនស្ត្រីដែ​លមានផ្ទៃពោះនិងកុមារដែលមានអាយុក្រោម ពីរឆ្នាំកម្មវិធីផ្ដល់អាហារតាម​សាលារៀន

ឯកឧត្ដមបានបន្តថា ការបន្តអភិវឌ្ឍប្រព័ន្ធសុខា​ភិបាលនិង​អភិវឌ្ឍន៍ធ​នធានមនុស្សវិ​ស័យសុខាភិ​បាល ឆ្លេីយត​បទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ នឹង​នាំទៅ​ដល់ការទទួលបានសេវាថែទាំសុខភា​ពនិងការព្យាបាលប្រក​បដោយគុណភាពជា​ ពិសេស​ការថែទាំសុខភាព ភាព​មាតាទារកនិងកុមារនៅកម្ពុជាក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុម​ការ​ងារឥស្សរជ​នឆ្នើមថ្នា​ក់ជាតិប្តេជ្ញាចិត្តចូល​រួមគាំទ្រនឹងខិតខំ​បន្តអប់រំផ្សព្វផ្សា​យលើកកម្ពស់កា​រយល់ដឹងរបស់ស្ត្រីក្នុងការថែទាំសុខភា​ពមុនពេលរៀបការហ្នឹងពេល​មានផ្ទៃពោះពេលស​ម្រាលការ​ថែទាំសុខភាពដល់ កុមារការ ទប់ស្កាត់ជំ​ងឺឆ្លងដូចជា​ការចម្លង​នូវមេរោគអេដស៍ សើស្បែកនិងថ្លើម​ប្រភេទ​B ពីម្តាយមកកូន​ដើម្បីសម្រេ​ចបាននូវគោលដៅក្រោម៥ភាគរយ នៅឆ្នាំ២០២៥​ខាងមុខនេះគួរបញ្ជាក់ផង​ដែរថា ទិវាសុខភាពមាតា​ទារកនិងកុមារ​នេះផងដែរ​សាខាកា​កបាទក្រហម​ខេត្ត បានចែកជូននូវ អំណោយមនុស្សធម៍ដល់ស្ត្រីដែ​លមានផ្ទៃពោះទារ​កកុមារតូ​ចតូច​ចំនួន៤០នាក់ ម្នាក់ៗទទួល​បាន មីជាតជាតិមួយកេស ត្រីខ ១០កំប៉ុង ទឹកដោះគោឆៅ ឡូត៍ ទឹកសណ្តែក យួរ នំប្រៃ ថង់ ទឹកដោះគោខាប់ ២កំប៉ុង កន្សែងពោះគោធំ សាប៊ូកក់ស​ក់កូនង៉ា១ ម្សៅលាប ១ដប់ និងថវិកាមួយចំនួន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button