ព័ត៌មានជាតិ

ញាតិគាំទ្រ ចំពោះវិ​ធាន​ការដ៏ម៉ឺងម៉ាត់ ​របស់សម្តេចធិ​បតី ហ៊ុន ម៉ាណែត ក្នុងការ​ប្រយុទ្ធប្រ​ឆាំង​គ្រឿង​ញៀន តាមក្រសួងស្ថា​ប័ន និងរដ្ឋបាលថ្នាក់​ក្រោមជាតិ ហើយបើរ​កឃើញ​នឹងបណ្តេញ​ចេញពីក្របខណ្ឌ

(ប៉ៃលិន)៖ព្រះសង្ឃ មន្ត្រីរា​ជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេ​ទយុវជនស ស យ ក អាជីវក​រនិងអ្ន​កប្រកប​របររត់ម៉ូតូឌុប និ​ងប្រជាពលរដ្ខទូទាំង​ខេត្ត សូមសម្តែងនូវ​ការគាំទ្រ​យ៉ាងពេញទំហឹង ចំពោះ​វិធានកា​រដ៏ម៉ឺង​ម៉ាត់ ​និងមុតស្រួចរ​បស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបា​លថ្នាក់ក្រោមជាតិ ហើយបើ​រកឃើញមានមន្រ្តីណា​ មានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញ​ចេញពីក្របខណ្ឌ ​ដោយគ្មានការលើកលែង។

វិធានការនេះ​ គឺជាការពង្រឹងប្រព័​ន្ធការងារ និងកែ​លម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យកាន់តែ​ល្អប្រសើរ​ឡើងថែមទៀត ដែលរួមចំណែកយ៉ា​ងសំខាន់ក្នុងការលុ​បបំ​បាត់បញ្ហា​គ្រឿងញៀននៅក្នុងប្រទេស ជំរុញភា​ពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និង​ការអ​ភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រ​ទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រ​ទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

និងចូលរួម​ចំណែកក្នុងការប្រយុទ្ធប្រឆាំងនិ​ងគ្រឿងញៀនគ្រប់ប្រភេ​ទនៅក្នុងមូលដ្ឋាន​របស់ខ្លួនជា​ដាចខា​តសូម​នៅអោយឆ្ងាយពីគ្រឿ​ងញៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button