ព័ត៌មានជាតិ

រួមភេទ​ជាមួយ​អនី​តិជ​នអាយុក្រោម​១៥ឆ្នាំ ត្រូវអាវុធហត្ថ ចាប់ឃា​ត់ខ្លួន​បញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោយ​លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានស្រាវ​ជ្រាវនិ​ងឃាត់​ខ្លួនជន​សង្ស័​យម្នាក់​ឈ្មោះ គង់ សម្បត្តិ (ម៉ី) ភេទប្រុស​ អាយុ១៧ឆ្នាំ មុខរបរកម្មករ(ដឹកបាយម្ហូប) បច្ចុប្បន្នរ​ស់នៅ​ភូមិផ្សា​រកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត តាមពាក្យ​បណ្ដឹងរ​បស់ម្តា​យជនរង​គ្រោះ រស់នៅភូមិ​សូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករ​ណីរួម​ភេទជា​មួយអនីតិ​ជន​អា​យុក្រោម១​៥ឆ្នាំ ដែលបានប្រព្រឹត្តកា​លពីវេលាម៉ោង១០​និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំ​ណុច​ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បេីតា​មម្តាយ​ជនរងគ្រោះ​បាន រៀបរាប់ថា នៅវេលា​ម៉ោង១០និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កូន​ស្រីគាត់ឈ្មោះ ប ..ន អាយុ១៣ឆ្នាំ បានជិ:ម៉ូ​តូចេញ​ពីផ្ទះដោ​យគ្មានដំណឹង ក្រោយមកនៅថ្ងៃទី២២ ខែ​កុម្ភៈ មិត្តភក្ដិកូនស្រីរ​បស់ខ្លួនបាន​ឆាតទៅកូនស្រី ហើយប្រាប់​ថា ម្តាយឈឺ​ម៉េច​មិនមក​មើល​គាត់​ផង ប៉ុន្ដែឈ្មោះ ម៉ី ដែលជា​ជនសង្ស័យ ​បានឆ្លើយត​បជំនួសកូនស្រី​គាត់ថា ​មិនបាច់​បារម្មណ៍ទេ កូន​ស្រីគាត់​នៅជា​មួយគេបា​នសុខ​ហើយ។ ដោ​យមានការព្រួយបា​រម្មណ៍ពី​កូនស្រី រូបខ្លួនក៏​សម្រេចចិត្ត​ដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយ​ប៉ែតតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ​ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូ​លដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន ឈា​នដល់ការ​ឃាត់ខ្លួនជនសង្ស័យ ហើយនាំម​កមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួន និងសួរ​ចម្លេីយរួច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបា​នប្រព្រឹត្តដូច​ការចោទប្រកា​ន់របស់ម្ដា​យជនរង​គ្រោះពិត​ប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំង​មូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស កង​រាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button