ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី អុី ឈាន អញ្ជើញជាអ​ធិបតីក្នុងពិធី​បុណ្យមា​ឃបូជា ​នៅវត្ដរតនសោភ័ណ (ហៅ​វត្តកោ​ងកាង)

ប៉ៃលិន ៖ ឯកឧត្ដម អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេ​សកម្មពិសេស និងជាប្រធាន​ក្រុមការងាររា​ជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តប៉ៃលិន នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០​២៤ បានអញ្ជើញជា​អធិបតីក្នុង​ពិ​ធីបុណ្យមាឃ​បូជា នៅវត្ដរតន​សោភ័ណ (ហៅវត្តកោងកាង) ។ពិធីនេះក៏មាន​ការអ​ញ្ជើញ​ចូលរួមពី​ក្រុមការងារ គ​ណៈអភិ​បាលខេត្ត មន្ត្រីរាជកា​រ គ្រប់បណ្តា​មន្ទីរ អង្គភាព​ តាជី យាយជី ពុទ្ធបរិស័ទ​ជិតឆ្ងាយ​ផង​ដែរ។

ពិធី​នេះបានប្រារព្ធតាមគន្លងពុទ្ធប្បវេណី​ ដើម្បីរលឹកដល់ព្រឹត្តិកា​រណ៍សំខាន់ៗបីយ៉ាង៖

ទី១រំលឹក​ដល់ថ្ងៃនៃ​ការប្រជុំចតុរង្គសន្និបាត ព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុ​នីគោតម​បរមគ្រូនៃ​យើង ដែល​សន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក ដែលនិមន្តចូលរួម​ចតុរង្គសន្និ​បាត គ្មានការណាត់ជាមុនឡើយ។

ទី២-​រំលឹកដល់ថ្ងៃដែ​លព្រះពុទ្ធជាអម្ចាស់ប្រ​កាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅ​នាថ្ងៃពេ​ញបូរ​មី ខែមាឃ​ជាថ្ងៃ​អភិលក្ខិត​កាលដ៏ធំមួ​យទៀត នៅ​មុនពុទ្ធសករាជ៣ខែ សម័យនោះ​ព្រះសម្មាស​ម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

ទី៣រំលឹ​កដល់ព្រះសព្វញ្ញុតញ្ញាណ សំដែងព្រះឱ​វាទបាតិមោក្ខដែ​លខ្លឹមសា​រក្នុងឱវា​ទមោក្ខបំ​ព្រួញឱ្យខ្លីគឺសព្វបា​បស្ស អ​ករណំ កុស​លស្សូ​បសម្បទា សចិត្តបរិយោទបនំ​ មានន័យថា កិរិយា​មិនធ្វើនូវ អំពើបាប ទាំងពួង កិរិយាបំពេញ តែបុណ្យកុសល និងជម្រះចិត្តឱ្យស្អាតផូរផង់ “៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button