ព័ត៌មានជាតិ

ពិធីសម្ភោធឆ្លងកុដិនៅវត្តទក្ខិណគង្គារាម (វត្តអញ្ចាញ)ស្រុកមង្គលបូរី ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន

(បន្ទាយមានជ័យ):មហាកុដិ ១ខ្នងកំពស់២ជាន់ មាន១៥បន្ទប់ នៅក្នុងវត្តទក្ខិណគង្គារាម (វត្តអញ្ចាញ) ស្ថិតនៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធឆ្លង នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន។

នាឱកាសនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ កោតសរសើរនិងថ្លែងអគុណចំពោះឯកឧត្តម លោកជំទាវអស់លោក លោកស្រី ពុទ្ធបរិស័ទសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមបរិច្ចាគតាមសទ្ធាជ្រះថ្លា ចូលរួមសាមគ្គីកសាង នូវសមិទ្ធផលដ៏ស្កឹមស្កៃ ឲ្យបានរួចរាល់ជាស្ថាពរ ទុកសម្រាប់ព្រះសង្ឃបានប្រើប្រាស់។

ជាមួយគ្នានោះដែរឯកឧត្ដម បានមានប្រសាសន៍បញ្ជាក់ថា រាល់សមិទ្ធផលដែលបានធ្វើឡើងទាំងអស់ ពិសេសអាណាចក្រ និងពុទ្ធចក្រ ក្រោមគោលនយោបាយឈ្នះ ឈ្នះ ដឹកនាំប្រកបដោយទស្សនវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ។

ទន្ទឹមនោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តការពារ អនុវត្តទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជូន នូវជំងឺឆ្លងកូវីដ និងសូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមលក្ខណៈ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅពេលខាងមុខនេះ។

ចុងក្រោយគណៈអធិបតី បានបំពាក់នូវគ្រឿងឥស្សរិយយស មេដាយ ដល់សប្បុរសជន និងបានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋចូលរួមចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបាន នូវសារ៉ុង១ ,ថវិកា ១ម៉ឺនរៀល តាជីយាយជី១៤នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ,ថវិកា១ម៉ឺនរៀល,លោកគ្រូ អ្នកគ្រូចំនួន១០០នាក់ ក្នុងមកនាក់ៗទទួលបាននូវសារ៉ុង១ ,ថវិកា ២ម៉ឺនរៀល ,សិស្សានុសិស្សចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ,បុិច២ដើម និងថវិកាចំនួន៥ពាន់រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button