ឆ្លងចរន្តអគ្គីសនីឆក់បុរសម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត ខណៈរុះរើរោងមាន់ នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានស្លាប់ខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីឆក់ខ្សែភ្លើង នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលបានក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ អុឹម វុទ្ធី ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការរុះរើរោងចិញ្ចឹមមាន់ធ្វើអំពីដែក ហើយបានយកម៉ាស៊ីនផ្សារដែកទៅផ្សារកាត់រោងនោះដោយយកជណ្តើរដែកដាក់ពីលើខ្សែភ្លើងរួចឡើងជាន់ បណ្តាលឲ្យខ្សែភ្លើងដាច់ស្រោមខ្សែភ្លើងឆ្លងចរន្តឆក់តែម្តង ។
នគរបាលបានបញ្ជាក់ថា៖ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែជាអកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិត ។សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ៕