ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញសែន ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រារព្ធពីធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង ៥ជាន់ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣–៤–៥ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់វុធ គ្រប់ប្រភេទ អាជីវករ ពាណិជ្ជករជាច្រើនរូបផងដែរ។
អគារដែលត្រូវបានបុកគ្រឹះសាងសង់ថ្ងៃនេះ មាន១ខ្នង កម្ពស់៥ជាន់ ទំហំ18mx36m មានចំនួន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ៕