សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យ និងសមិទ្ធផលនានា ក្នុងសាលាអនុវិទ្យាល័យ គយ ម៉ែង ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលនានា មួយចំនួនរួមមានបណ្ណាល័យ ខឿនដងទង់ជាតិ អណ្ដូងទឹក បន្ទប់ទឹក ស្ថិតនៅក្នុងអនុវិទ្យាល័យ គយ ម៉ែង ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។ សមិទ្ធផលទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លា របស់លោកស្រី ប៊ុតឌី ប៊ុនយ៉ុង ហៅចំណីមេក រស់នៅសហរដ្ឋអាមេរិក ដែលសរុបថវិកាអស់ចំនួន១៣៤ ២២១ ៥០០ រៀល។
លោកស្រី ប៊ុតឌី ប៊ុនយ៉ុង ដែលជាម្ចាស់ជំនួយបានលើកឡើងថា ដោយពិនិត្យមើលឃើញពី ការខ្វះខាត របស់អនុវិទ្យាល័យ គយ ម៉ែង លោកស្រីស្រឡាញ់នៃការសិក្សាផងនោះ ក៏បានចំណាយថវិកាផ្ទាល់ខ្លួនកសាងនូវសមិទ្ធផលនានា ចាំបាច់សម្រាប់សិស្សានុសិស្សបានប្រើប្រាស់ បានអានសៀវភៅក្នុងបណ្ណាល័យ ដើម្បីបង្កើនចំណេះដឹងបន្ថែមមួយកម្រិតទៀត ។
លោក ឈូ ប៊ុនរឿង ដែលជាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត រួមជាមួយលោក រ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបូរីបានមានប្រសាសន៍ ថ្លែងអរគុណនិងកោតសរសើរដោយស្មោះចំពោះសប្បុរសជនគឺលោកស្រី ប៊ុតឌី ប៊ុនយ៉ុង ហៅចំណីមេក រស់សហរដ្ឋអាមេរិកដែលលោកស្រីបានចំណាយទ្រព្យធន ច្រេីនម៉ឺនដុល្លារមកជួយដល់អនុវិទ្យាល័យ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាព នៃការអប់រំយើងគួរដឹងថា បច្ចុប្បន្ននេះបាននិយាយពីគុណភាពគ្រូបង្រៀន គឺជាកត្តាជោគជ័យ ក្នុងការកំណែទម្រង់វិស័យអប់រំឲ្យក្មួយៗប្អូនៗដែលជាសិស្សានុសិស្សដែលកំពុងសិក្សាក្រេបយកនូវចំណេះបន្ថែមទៀត ។បណ្ណាល័យ ជាកន្លែងពង្រឹង ការអានតជាជង្រុកនៃចំណេះវិជ្ជា សៀវភៅជាផ្កា អ្នកសិក្សាជាឃ្មុំ អានចម្រេីនបញ្ញា គតិជ្រះថ្លា ចំណេះដឹងមហាសាល។
ជាមួយគ្នានោះលោកឈូ ប៊ុនរឿង ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់ សូមចូលរួមសម្អាតបរិស្ថាន នៅក្នុងសាលាឲ្យបានល្អស្អាត ជាពិសេសចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសាលាឲ្យបានប្រើប្រាស់យូរអង្វែង។ចុងក្រោយគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយស មេដាយដល់សប្បុរសជន និងបានថ្លែងអំណរគុណបានសរសើរកាត់ខ្សែបូនិងចុះសៀវភៅក្រាំងមាស៕