ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ​ រាត្រី អញ្ជើញពិនិត្យកា​រធ្វើតេស្ត រកសា​រធាតុញៀនលើ​មន្ត្រីរាជកា​រ មន្ត្រីកិ​​ច្ចសន្យា និង​មន្ត្រី​ស្ម័គ្រចិត្ត ដែលបម្រើ​ការងារ នៅក្នុងរដ្ឋបាលខេត្ត ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក មន្ត្រីរា​ជ​ការ​ស៊ីវិ​លសា​លា​ក្រុង-ស្រុក

(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមា​នជ័យ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំធ្វើ តេស្ត រកសារធាតុញៀនលើមន្ត្រីរាជ​ការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារ នៅ ក្នុងរដ្ឋបាលខេត្ត ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាក្រុងស្រុក អនុវត្តតាម សេ​ចក្ដីណែនាំ របស់ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រី​នៃកម្ពុជា​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ការធ្វើតេស្ត រក សា​រធាតុញៀនលើមន្ត្រីរាជ​ការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកធានា​ប្រ​សិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំង​គ្រឿងញៀនខុសច្បាប់ ​លើកទី៩ ដែលជាអាទិភាព នយោបាយ ដ៏ សំខាន់របស់រាជ រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាព ការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំ​ងថ្នាក់ជាតិ ​ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកង​កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

សូមបញ្ជាក់ថា៖ ការធ្វើតេស្តលើមន្ត្រីរាជការទាំងអស់ ដែលមាននៅក្នុងក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សា ក្រុង ស្រុក មន្ត្រីរាជការស៊ីវិលសាលាខេត្ត មន្ត្រីរាជការ ស៊ីវិលសាលាក្រុងស្រុក មន្ត្រី ជាប់ កិច្ច សន្យា សាលាខេត្ត និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុបចំនួន៣៦៩នាក់ ស្រី១២៣នាក់។ មន្ត្រីរាជ​ការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តសាលាខេត្ត សរុប២៤៧នាក់ ស្រី១០០នា​ក់(លទ្ធផលអវិជ្ជមានទាំង២៤៧នាក់)ពិតជាលទ្ធផលល្អជាមន្ត្រីដែលមានភាពស្អាតស្អំបម្រើប្រជាពលរដ្ឋ និងសង្គមបានល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button