ព័ត៌មានជាតិ

បុរស​ម្នាក់ បង្ក​ហិង្សា​ដោយចេត​នា និងប្រើប្រាស់​ដោយខុស​ច្បាប់នូ​វសា​រធាតុញៀន ត្រូវអា​វុធហត្ថ​ចាប់​ឃា​ត់ខ្លួន​បញ្ជូន​ទៅតុលាការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយលោ​កវរសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង កាលពីវេលានៅវេលាម៉ោង១០ និ​ង៤០​នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ជាក់ ភេទប្រុស អាយុ៣​៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត ពាក់ព័ន្ធករ​ណីហិង្សាដោយចេតនា មានស្ថានទ​ម្ងន់ទោសនិ​ងប្រើប្រាស់​ដោយខុសច្បា​ប់នូវ​សារធា​តុញៀន ដែល​ប្រព្រឹត្តនៅចំណុ​ចក្រោយ​ស្តង់៤២ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២​៤ កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បានទទួលព័​ត៌មានពីប្រជាពលរដ្ឋថា នៅ​ចំណុចខាងលេី​មានករណីហិង្សា(កាប់នឹងពូថៅ)បណ្ដាលឱ្យរងរបួសធ្ងន់ ភ្លាមៗ​នោះ​កម្លាំងមូល​ដ្ឋានកងរាជអាវុ​ធហត្ថក្រុង​បានចុះទៅដ​ល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងដ​កវត្ថុតាង ពូថៅដ​ងឈើ រួចនាំមក​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យ​ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ហើយបា​នធ្វើតេស្ត​ទឹកនោមរកឃើញ​មានសារធាតុញៀន ហើយ​ជនសង្ស័យក៏បានឆ្លើយសារភពថា រូបខ្លួនពិ​តជាបានយ​កពូថៅ​កាប់ទៅលើជ​នរងគ្រោះពិតប្រាកដ​មែន ដោយ​សារខ្លួននិងជនរងគ្រោះមានគំនុំ នឹងគ្នាតាំ​ងពី២ខែ​មុនមកម្លេះ។

លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ ប្រាប់ទៀតថា​ ចំណែក​ជនរង​គ្រោះឈ្មោះ សារឿន សែន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបា​លនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី។

ដោយផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័​យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button