ព័ត៌មានជាតិ

បុរ​សម្នាក់ បង្ក​ហិង្សា​ដោ​យចេត​នា​ ត្រូវអា​វុធហត្ថ​ចាប់់​ឃា​ត់ខ្លួ​នប​ញ្ជូនទៅ​​តុលាការ

(បន្ទាយមានជ័យ)៖ជន​ស​ង្ស័យឈ្មោះ នឹម ​សុខធិ (តឿ) ​ភេទប្រុស ​អាយុ៣៨ឆ្នាំ រស់​នៅភូមិ​ទឹ​កថ្លា សង្កាត់ទឹ​កថ្លា ​ក្រុងសិ​រីសោភ័ណ​ ខេត្តបន្ទាយ​មាន​ជ័យ​ ដែល​បង្កហិង្សា​ដោ​យចេតនា ​ដោយ​យ​កកាំ​បិតខ្វែវកា​ប់ទៅ​លើ​ជនរ​ងគ្រោះ​ឈ្មោះ ​មឿន​ រ៉ាគីម ​​ភេទប្រុស​ អាយុ១​៩ឆ្នាំ ​រស់​នៅភូមិ​បា​ណយ សង្កាត់​ទឹកថ្លា ក្រុងសិរី​សោភ័​ណ ចំនួន​០​១​កាំបិត ​ត្រូវចំចិ​ញ្ចើម​ខា​ងឆ្វេង​ បណ្តាល​ឲ្យរងរ​បួស​ធ្ងន់​នោះ ត្រូវ​បានកម្លាំង​កងរាជអា​វុធ​ហត្ថខេត្តបន្ទាយ​មានជ័យ ដឹកនាំដោយ​លោក​វរសេនី​យ៍ត្រី ចាំង សុភ័ក្ត្រ នាយ​កា​រិយាល័យផែន​ការ និងប្រតិបត្តិ​ការ ស​ហកា​រជាមួយ​កម្លាំងការិ​យាល័យ​ជំនា​ញ ចុះ​ប្រ​តិបត្តិការ​ឃាត់ខ្លួន​ ព្រមទាំង​ចាប់យ​កនូវវត្ថុ​តាង កាំបិតខ្វែវ ដងឈើ ចំនួន០១ដើម នៅចំណុចភូមិ​ទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេ​លាម៉ោង​០៥និង១​០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។​

លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រា​វជ្រាវ និងប​ង្ក្រាបបទល្មើស​បានឱ្យដឹងថា ជន​សង្ស័យធ្លាប់​ជាប់ព​ន្ធនា​គាររយៈពេ​ល០១ឆ្នាំ ​ពាក់ព័ន្ធករណីហិង្សា​ដោយចេតនា។ នៅវេ​លា​កេីត​ហេតុ ជនសង្ស័យ​បានទិញស្រា​ផឹកអស់ចំនួន​០១លីត្រ ហើយបា​នយកកាំ​បិតខ្វែវ​ទៅរកជី​កទំពាំ​ងនៅ​ក្នុងភូមិ ហើយ​បានជួបជា​មួយជ​នរងគ្រោះ ហើយបា​នឈ្លោះ​ប្រកែកគ្នា ពេល​នោះ​ជនរ​ងគ្រោះ​បានស្ទុះម​កវាយ​លេី​ជនសង្ស័យ ស្របពេ​លនោះ​ជនសង្ស័យ​បានកាប់ទៅ​លើជនរង​គ្រោះចំនួន​០១កាំ​បិត ត្រូវចំ​ចិញ្ចើមខា​ងឆ្វេងតែម្តង ក្រោយពី​កាប់រួចជ​នសង្ស័យបា​នយកកាំបិតទៅ​ទុកនៅផ្ទះរ​ប​ស់ខ្លួនក្រោយ​ពីទទួល​បានព័ត៌មា​នពីប្រជា​ពលរដ្ឋកម្លាំងជំ​នាញកងរាជអាវុធហត្ថខេត្ត បានចុះ​ឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដេីម្បីសួនាំ និងចា​ត់ការតាមនីតិវិធី។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា រូបខ្លួនពិតជាបា​នប្រេី​ប្រា​ស់កាំបិតកាប់ទៅលើ​ជនរងគ្រោះពិ​តប្រាកដមែន

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី​០៧ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button