ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមាន​ជ័យ ប្រារព្ធរខួប​អនុស្សា​វរីយ៍​លើក​ទី១១៣ ​ទិវានារី​អន្តរ​ជាតិ​ ៨ ​មិនា ឆ្នាំ២​០២​៤ ក្រោម​ប្រធាន​បទ«ស្ត្រីនិ​ងក្មេង​ស្រី​ក្នុង​បរិ​វត្តក​ម្ម​ឌី​ជីថល»

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃ៨ មិនា បានក្លា​យទៅ​ជាថ្ងៃបុណ្យ​អន្តរជា​តិនារី ដែលរំលឹ​កអំពីកា​រតស៊ូរ​បស់​នារីទូ​ទាំងពិ​ភព​លោក ដែល​បាន​ខិតខំប្រឹង​ប្រែង ​ដើម្បីរំដោះនារី ដោយទាមទា​រឲ្យអនុវត្តសិ​ទ្ធិស្មើភា​ពរវាងបុរ​សនិងនារី។ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​លនៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ មានបរសាសន៍បែបនេះ​ក្នុងពិធីអ​បអរសាទរខួបលើកទី ១១៣ ទិវាអន្តរជា​តិនារី ៨ មិនា ១៩១១, ៨ មិនា ២០២៤ ដែល​បានរៀបចំឡើងនៅ​សាលាខេត្តបន្ទាយមានជ័យ​

លោកស្រី ម៉េង គឹមហួយ ប្រធាន​មន្ទីរកិច្ចការនារីខេត្តបន្ទាយមាន​ជ័យបានបញ្ជាក់ថា ថ្ងៃ៨ មិនា ឆ្នាំ​២០២៤ នេះគឺជាថ្ងៃដ៏វិសេសវិសាល ដែលបាន​រៀបចំប្រារព្ធពិ​ធីអប​អរសាទរខួបលើកទី ១១៣ ក្រោ​មប្រធានបទ ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្ម ឌីជីថលក្នុងគោ​លបំណងបន្តរំលេច ពីរតម្លៃនៃ​ការចូ​លរួម​រ​បស់ស្ត្រីដែលមិន​អាចកាត់ថ្លៃបាន ក្នុងការ​ថែរក្សា សុខសន្តិភាព ក៏ដូចជាកំពុ​ងចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ព​ន្លឿ​នកិច្ចអ​ភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកស្រី ម៉េង គឹមហួយ បានបន្តថា ថ្មីៗនេះ នៅក្នុងពិធីសន្និ​បាតក្រសួងកិច្ចការនារី សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់​អនុសា​សន៍និងលើកទឹកចិត្ត ឲ្យក្រសួង​កិច្ចការ​នារី ដោ​យសហការជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធ ផ្ដោតការ​យកចិត្តទុកដាក់ លើកដោះ​ស្រាយ​គម្លាត​យេនឌ័រ ក្នុងវិស័​យឌីជីថល ជាពិសេសការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងវិស័​យឌីជីថល ការប្រើប្រាស់​ឌីជីថល និងការអប់រំ​ចំណេះដឹងនិងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វក​ម្ម សិល្បៈ និងគណិតវិទ្យា ដែលជា​វិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យបានមានប្រសាសន៍ថា សព្វថ្ងៃនៅកម្ពុជាពិតមែន តែ​មានច្បាប់​ជាតិច្បាប់អន្តរជាតិ ដូចជាសេចក្ដីប្រ​កាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិមនុស្ស អនុសញ្ញាស្ដីពីកា​រលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរដ្ឋធ​ម្មនុញ្ញនៃរាជរដ្ឋាភិបា​លកម្ពុជា ត្រង់ជំពូក៣ ដែលស្ដីពីសិទ្ធិនោះ ហើយក៏ដោយ ក៏វិសមភាពរវាង​បុរសនិ​ងស្ត្រីការរើសអើង​ប្រឆាំងនិងនារីភេទ ការរំលោភសិទ្ធស្ត្រីហិង្សាក្នុងគ្រួសារ នៅតែកើតមា​នជាបញ្ហាហេតុដូច្នេះហើ​យបានជារាជរដ្ឋាភិ​បាលយើង និងអង្គកា​រក្រៅរដ្ឋាភិបាលមួយចំនួនធំ ខំប្រឹងខ្នះខ្នែងយ​កបញ្ហាទាំងអស់នេះ មកផ្សព្វផ្សាយដល់មនុស្សគ្រប់រូបទាំងបុរសនិងស្ត្រី ដើម្បីជួ​យស្ត្រីឲ្យមានភាពយុត្តិធម៌ ក្នុងការទទួលសិទ្ធិនិងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយទប់ស្កាត់ លុបបំ​បាត់ចោលនៅបញ្ហាទាំងឡាយ​ខាងលើ ដែលមានចំពោះស្ត្រីភេទ។ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម អស់លោ​ក ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភា​ព បានផ្ដល់ជូននូវ​បាច់ផ្កា កន្ត្រ​កផ្កា កាដូអនុស្សាវរីយ៍ដ​ល់លោកជំ​ទាវ លោកស្រី នាឱ​កាស​នោះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button