ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

អ្នកយក​ដីគេ​លក់​អត់ប្ដឹង បែជា​ទៅប្តឹង​អ្នកទិញ​ដែលមាន​ឯកសារ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ ក្រុង ទៅតុលា​ការ ទៅវិញ

ខេត្តបន្ទាយមានជ័យ៖លោកស្រី រស់ ពៅ អាជី​វករផ្សាររោងក្លឿង ស្នើសុំ​សម្ដេចប​វរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​និងឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយ​អន្តរាគមន៍ ក្រោយពីតុ​លាការខេត្តបន្ទាយ​មានជ័​យកាត់ឲ្យលោ​កស្រីចាញ់ក្តី រឿង​ដីធ្លី ជាងមួយ​ហិចតា​នៅចំណុចផ្លូវ ៣០ម៉ែត្រ ​ស្ថិតនៅក្នុងភូមិ​អណ្ដូងថ្មមា​ស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

ក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័​ត៌មានលោកស្រី រស់ ពៅ បានរៀប​រាប់ថា ខ្លួនបានទិញដីពីឈ្មោះ ឡុង សំណា​ង ចំនួន​កន្លះ​ហិចតា និង​ពីឈ្មោះ យ៉ង់ ​យុន មួយ​ហិចតា ក្នុងអំឡុងឆ្នាំ២០១៣ ដោយ​មានឯក​សារអាជ្ញា​ធរមូលដ្ឋានភូមិ ឃុំ ក្រុង ទទួ​លស្គាល់ទៀតផង ដោយ​កាលនោះលោក​ គាត ហ៊ុល ជាចៅ​សង្កាត់​ផ្សារកណ្តាល (បច្ចុប្បន្នអភិ​បាលក្រុង)លោក ង៉ោ ម៉េងជ្រួន ជាអភិ​បាល​ក្រុងប៉ោយ​ប៉ែត (បច្ចុប្បន្នអភិបាលរងខេត្ត)​ក្រោយទិញបា​នបីឆ្នាំក៏ស្រាប់តែ​មាន​ឈ្មោះ ឈុន ឈួត បានប្រាប់​​និងចោទលោកស្រីថា បាន​លួចដីរប​ស់ខ្លួន ក្នុង​នោះ​លោ​កស្រី​បានប​ញ្ជាក់​ថា លោ​កស្រី​មិន​បា​ន​លួច​ដីរប​ស់ប្អូន​ទេ​គឺដីនេះ​លោកស្រី​បាន​ទិញ​ពីឈ្មោះ​ ឡុង សំណាង និងឈ្មោះ យ៉ង់ យុន ដោយ​អាជ្ញាធ​រមូលដ្ឋាន​ភូមិ ឃុំ ក្រុង ទទួលស្គាល់​ទៀតផង ។​ក្រោយ​ពីបាន​ប្រាប់​លោក​ស្រីរួច​ក៏ស្រាប់តែ​នៅក្នុង​អំឡុង​ឆ្នាំ២​០១៥ ឈ្មោះ ឈុន ឈួត បានដា​ក់ពាក្យបណ្ដឹងចូ​លទៅតុលាការ រហូតតុលា​ការកោះ​ហៅឲ្យចូ​លខ្លួនទៅបំភ្លឺច្រើន​លើកច្រើន​សារ លោកស្រីក៏បា​នចូលទៅ​បំភ្លឺទាំង​ខ្លួនកំពុង​ប្រកបរបររក​ទទួលទាន​នៅក្នុង​ផ្សាររោង​ក្លឿ ទឹក​ដីថៃទាំង​លំបាក ដើម្បីចិញ្ចឹម​ជីវិតនិងបង់​អោយធនា​គារផងដែរ​នោះ។ក្រោ​យមកទៀត​តុលា​ការក៏​បាន​កាត់ក្តីឲ្យលោ​កស្រីចាញ់ ដោ​យបាន​ចោទប្រកាន់​លោក​ស្រីថា ជា​ចោ​រលួច​អចល​នទ្រព្យរ​បស់​ខ្លួន(ដី) ទាំង​អាជ្ញាធ​រមូលដ្ឋាន​ថ្នាក់ភូមិដ​ល់ក្រុងថែ​មទៀត​នោះ

លោកស្រីប​ញ្ជាក់ថា កន្លងមក​នេះមានលោក​ គង់ រិទ្ធា ​ដែល​ជា​មន្ត្រីប៉េ​អឹម បានហៅ​លោកស្រី​ទៅធ្វើការស​ម្រប​សម្រួល​ដោយ​លើកឡើងថា ដីនេះជាដីរ​បស់មេទេ​សូមឱ្យ​លោកស្រី​លក់ឱ្យគេ​វិញទៅ​ប្រយ័ត្នមាន​រឿង ក្នុង​នោះមាន​ឈ្មោះ ឌួង សំអុល ក៏​​បានខល​ទៅលោកស្រីដែរ​ថា ដីហ្នឹងលក់ឱ្យគេទៅ​មួយការ៉េ ៥ដុល្លារ ​បើមិន​លក់ឲ្យគេ​ប្រយ័ត្នគេចាប់​ដា​ក់គុក

ពាក់ព័ន្ធក​រណីនេះដែរលោក គ​ង់ រិទ្ធា បានឲ្យដឹង​តាមទូរសព្ទថា លោកបា​នត្រឹមតែ​សម្របស​ម្រួល​តែ​ប៉ុណ្ណោះ​ដោយសា​រម្ចាស់ដី​កម្មសិទ្ធិជា​កូនចៅក្នុង​សមាគ​មន៍ក្រុម១៥៧ រ​បស់លោក ហើ​យរឿង​នេះបើ​ចង់ផ្សាយ​ក៏គ្មានប្រយោ​ជន៍ដែ​រពីព្រោះរឿងដី​នេះ​គាត់ជាអ្នករំ​លោ​ភយ​កដី​គេទេ ​មិន​មែន​គេរំ​លោភ​យក​នោះទេ ​ដី​គេ​តាំពី​ឆ្នាំ២០០​៣ ហើ​យបើ​ចង់ដឹ​ងច្បាស់​សួរអាជ្ញាធរ សួរអ្នកស​ញ្ញេទៅ នាំគ្នា​សញ្ញេ​ជាន់​លើ​ដី​គេហ្នឹង

លោកប​ញ្ជាក់ថា​ អ្នក​ដែលត្រូវ​រកយុត្តិធម៌នោះ​គឺមាន​តែម្ចាស់​ដីដែល​កូន​ចៅរប​ស់​លោកបានត្រូវ អា​ង​គ្នាម្នាក់​ឯងស​ម្លុតធ្វើបាបគ្នា​រហូត ទាំង ឡុង សំណាង បា​នយ​កដីគ្នាទៅលក់​ហើយ​សង្កត់គ្នាទៀត ហើយ​រឿង​នេះ​លោក​ក៏បានធ្វើ​ការសម្រ​បសម្រួល​ឲ្យដោះ​ស្រា​យគ្នាបញ្ចប់ទៅ ដោយ​សា​រម្នាក់ៗ​ទៅទិ​ញដី​និង​សុទ្ធតែ​ចាញ់បោកគេ​ ត គ្នា ហើ​យ​បើចា​ញ់បោ​កគេ ត មក​ដាក់បន្ទុប​លើម្ចាស់ដី​វា​ដូចជា​អយុត្តិធម៌ណាស់។

តែទោះយ៉ាងនេះក្តីបើតាមតំណាង ក្រុមហ៊ុន លី សៃឃាង បានឲ្យដឹងដែរថា ​ដីទាំងអស់នេះជាដីរប​ស់ក្រុម ហ៊ុន លី សៃឃាងទេ ដែលបច្ចុប្បន្នក្រុម​ហ៊ុន កំពុងដំណើការតាមនិតិវិធីច្បាប់ ដើម្បីដោះ​ស្រាយអ្នកដែលទៅនៅលើដីរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្ន ក្រុមហ៊ុ​នកំពុងដោះស្រាយបណ្តើរៗ​ហើយ ជាមួយគ្នានោះដែរក្រុមហ៊ុនបានបញ្ជាក់ថា ទាក់ទងអ្នកដែលបានប្តឹង លោ កស្រី រស់ ពៅ គឺមិនមានសិទ្ធអ្វីទេ ព្រោះ​ថាដីនេះ ជាដី​របស់ក្រុមហ៊ុន។

ជុំវិញបញ្ហានេះភ្ងាក់ងារយើងមិនអាច សុំការពន្យល់ណាមួយពីលោក ឡុង សំណាង និងអ្នកពា​ក់ព័ន្ធផ្សេងៗទៀត​បាន​ទេ រហូតមកដ​ល់ពេលនេះ តែទោះយ៉ាងនេះក្តីភ្នាក់ងារយើងរង់ចាំការប​កស្រា​យ​រាល់ម៉ោងធ្វើការ

ព័ត៌មានលំអិិតសូមទស្សនានូវវីដេអូរបទសម្ភាសន៍រវសងអ្នកសារព័ត៌មាន និងលោកស្រី រស់ ពៅ ដែលមានខ្លឹមសារដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button