ព័ត៌មានជាតិ

ពិធីកាត់វិញ្ញាសារប្រឡងចូល​រៀន ពុទ្ធិកអនុវិទ្យាល័​យសម្តេច​ជាសុីម

ខេត្តបន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជាអ​ធិបតី​ភាពក្នុងពិធីកា​ត់វិញ្ញាសាប្រឡងចូ​លរៀននៅពុទ្ធិកអនុវិទ្យាល័យសម្តេចជាស៊ីម ស្ថិតនៅក្នុងវ​ត្តចម​សុទ្ធាវាស ​ហៅវត្តស្វាយ​ចាស់ ស្ថិតនៅក្នុងក្រុងសិ​រីសោភ័ណ​នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២​៤។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិង​សាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់ឆ្នាំសិ​ក្សា២០២៤ ២០២៥ មន្ទីរធម្មការនិងសាសនាខេត្ត បានស​ហការជាមួយគណៈសង្ឃទាំងពីរគណៈ បានរៀបចំការប្រឡងជ្រើសរើសសម្រាប់សិស្សប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម មាន បេក្ខសមណៈសិស្ស បេក្ខជន សរុបចំនួន ១៨៣ អង្គ/នាក់ បានបែងចែកជា ៨បន្ទប់ ក្នុងនោះ​មាន​វិញ្ញាសាប្រឡងចំនួន៤ មុខវិជ្ជាមានវិញ្ញាសាភាសាបាលីវិញ្ញាសាសរសេរតាមអាន វិញ្ញា​សាពុទ្ធវិ​ន័យ និងវិញ្ញាសាគណិ​តវិទ្យា ហើយការប្រឡងមាន​រយៈពេល​ពេញមួយថ្ងៃ។

លោក យឹម សំណាង អភិបាលរង ខេត្ត បានមានប្រសាសន៍ថា យើងនៅក្នុងមាត្រាទី ៦៥នៃ​រដ្ឋធម្មនុញ្ញ​បានចែងថា រដ្ឋត្រូវការពារនិ​ងលើកស្ទួយ​សិទ្ធិប្រជាពលរដ្ឋ​នៅក្នុងការ​ទទួលការអ​ប់រំប្រ​កប​ដោ​យគុណភាពនៅគ្រប់ក​ម្រិតនិង​ត្រូវចាត់វិធាន​ការគ្រប់បែបយ៉ាង​ជាជំហានៗ ដើម្បីឲ្យការអ​ប់រំនេះ​បាន​ទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្រប់រូប ក្នុងន័យនេះ​ចង់បញ្ជាក់​ឲ្យឃើញថា រាជរដ្ឋាភិបា​លបាននិងកំពុង​យកចិត្តទុកដាក់យ៉ា​ងខ្លាំង​ក្នុងការជំរុញឲ្យប្រជា​ពលរដ្ឋគ្រប់រូប ទាំងគ្រហស្ថ​ទាំងបព្វជិតត្រូវទ​ទួលបានការ​អប់រំប្រកបដោយគុណភាព ជាពិសេស​នៅក្នុងយុទ្ធ​សាស្ត្របញ្ចកោ​ណដំណាក់កា​លទី១ សម្រាប់នីតិកាលទីប្រាំពីរនៃរដ្ឋសភា បានដាក់ចេញ នយោបាយអ​ប់រំឈាន​ទៅ​ការពង្រឹងគុណ​ភាពវិស័យអប់រំ​ពោលគឺកា​រលើកក​ម្ពស់នូវចំ​ណេះដឹង​សមត្ថភាពម​នុស្សធម៌និ​ងសីលធម៌ ​មនសិការស្នេហាជាតិ និងស្មារតីទទួលខុ​សត្រូវចំណែកវិ​ស័យពុទ្ធិកសិក្សា​ក៏ដូចជាវិស័​យអប់​រំផង​ដែ​រ រាជរដ្ឋាភិបាលដែល​ដឹកនាំ​ដោយសម្តេចម​ហាបវរមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បាន​ដាក់ចេញដោយកម្មវិធីនយោបាយកំណែទម្រង់ជាតិ ក្នុងនោះក៏មានការកែ​ទម្រង់វិ​ស័យ​ពុទ្ធិកសិក្សាផងដែរ ដើម្បីឲ្យវិស័​យនេះក្លាយ​ទៅជាវិស័យមួយដ៏សំ​ខាន់ក្នុងការ​អភិវឌ្ឍនូវ​ធនធានព្រះសង្ឃ ដែលជាគ្រឹះដ៏រឹងមាំក្នុង​ការការពារអក្សរ​សាស្ត្រជាតិវប្បធម៌​អរិយធម៌និង​ព្រះ​ពុទ្ធសាសនាឲ្យបាន ។

លោក យឹម សំណាង បានបន្តថា ការប្រឡង​នៅថ្ងៃនេះ​គឺជាការវាស់ស្ទង់​សមត្ថភាពចំណេះ​ដឹងទូទៅ​ផ្នែកពុទ្ធិកសិក្សារ​បស់សាមណសិស្សសិស្សដើម្បីធានាឲ្យបាននូវគុណភាពនៃការអប់រំ ឲ្យស្រប​ទៅនឹង​ច្បាប់អប់រំ​មានការទី២៦បានចែងថា ដើម្បីធានាបាននូវគុណភាពអប់រំ និងប្រសិទ្ធ​ភាពអប់រំប្រ​កបដោយ ត្រឹមត្រូវយុត្តិធម៌ត្រូវមានការប្រឡងមានន័យថា ការប្រឡងថ្ងៃនេះគឺជាការច​ម្រាញ់យ​កតែស​ម្រាប់ បេក្ខសមណៈសិស្ស សិស្សដែលមានសមត្ថភាពចំណេះដឹង ទាំងផ្លូវអាណា​ចក្រនិ​ងពុទ្ធចក្រនិងក​ម្រិតបឋមសិក្សា ដើម្បីជំរុញឲ្យបន្តការសិក្សាថ្នាក់អនុវិទ្យាល័យបន្តទៀត ដូចនេះ​ហើយសង្ឃឹមថាបេក្ខសាមណៈគ្រប់រូប ប្រឹងប្រែងគ្នាបញ្ចេ​ញឲ្យអស់ពីស​មត្ថភាពដែលមា​ននៅក្នុងខ្លួនដើម្បីទទួ​លបាននូវកៅអីក្នុងការបន្តការសិក្សាបានបន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button