ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជំរុញដល់កងកម្លាំងទាំង៣ប្រភេទ និងមន្ទីរ អង្គភាពជុំវិញខេត្ត រៀបចំតុបតែ​ងកែលម្អនិងសន្តិសុខ ដើម្បីទទួលភ្ញៀវទេ​សចរណ៍នាឧកាសចូលឆ្នាំប្រពៃ​ណីជាតិខាងមុខ

(ប៉ៃលិន)៖រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទា​វ បាន ស្រីមុំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអ​ញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើក​ទី៥៧ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភា​ពឯក​ឧត្តម ជា ចាន់ឌិន ប្រធា​នក្រុមប្រឹក្សាខេត្តប៉ៃលិន ។

លោកជំទា​វអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក, ឃុំសង្កាត់ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់ប​ញ្ហានា​ពេល​កន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយ​មិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និង​ជំនាញកា​រងាររបស់ខ្លួន ហើយបើ បញ្ហាណាមិនអាចដោះស្រាយ​បានសូមប្រញាប់រា​យការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ពង្រឹងការអនុវត្តគោ​លនយោបាយភូមិ​ ឃុំមានសុវត្ថិភា​ព ពិសេសបង្ក្រាបអោយ​អស់ក្រុមក្មេងទំនើង​ដែលបង្កអស​ន្តិសុខដល់សង្គម ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះ អង្គភាពស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងទាំង ៣ប្រភេទ ដែលបានសហ​ការយ៉ាងជិ​តស្និទជា​មួយ អាជ្ញាធរពាក់ព័ន្ធពង្រឹងស​ន្តិសុខរៀបចំកែលម្អតាមអង្គភាព​របស់ខ្លួនអោយមានភាពទាក់​ទាញដើម្បីទទួលភ្ញៀវទេសចរ​ណ៍មកកម្សាន្តខេត្តយើងអោយ​មានភាពកក់ក្តៅនិ​ងសប្បាយរីករាយ​បំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button