ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ​បេីកវគ្គផ្សព្វផ្សាយ ស្តីពី​ចលនាកាកបាទក្រហម អឌ្ឍ​ចន្ទក្រហម ដល់​និស្សិតសាកលវិទ្យាល័យ បៀលប្រាយ

ខេត្តបន្ទាយមានជ័យ៖កាកបាទក្រហមកម្ពុជា មានឈ្មោះដើមថា សមាគមជាតិ​កាកបា​ទក្រហមខ្មែរ ត្រូវបានបង្កើត​ឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងគោលបំ​ណង ដើម្បីផ្តល់​ជំនួយសង្គ្រោះ និង​ធ្វើ​ជាជំនួយ​ការឲ្យអា​ជ្ញាធរសា​ធារណៈក្នុងវិស័យម​នុស្សធម៌ មាន​ប្រសាសន៍ថា ​ទីណា​មានទុក្ខទី​នោះ​មា​នកាកបាទក្រហមកម្ពុជា លោកស្រី សុខ លាភា នាយិការង ប្រតិបត្តិសា​ខាកាកបាទក្រហ​មខេត្ត មានប្រសាសន៍បែបនេះ ក្នុងពិធីបើកវគ្គផ្សព្វផ្សាយ​ស្ដីពីចលនាកាក​បាទក្រហមអឌ្ឍច​ន្ទក្រ​ហម ដល់និស្សិត នៃសាកលវិទ្យាល័យ​បៀលប្រាយសា​ខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមី​នា ឆ្នាំ២​០២៤។

លោកស្រី មឿត លាភា មន្ត្រីសាខាកាកបាទក្រហមខេត្ត និងលោកស្រី សុខ លាភា នាយិការង ក្រុមប្រតិ​បត្តិបានលើកឡើងថា កាកបាទក្រហមកម្ពុជា​គឺជាស្ថាប័នមនុស្សធម៌​ធំជាង​គេក្នុងព្រះរាជា​ណាចក្រកម្ពុជា​ ហើយកាកបាទក្រហ​មកម្ពុជាដែលមា​នសម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន គឺត្រូវប្រកាន់នូវគោលការ​ណ៍គ្រឹះទាំង៧ រួមមាន ភាពមនុស្សធម៍ ភាពមិនលំអៀង ឯកភា​ព ឯករាជភាព អព្យាក្រឹតភាព នៃសេ​វាកម្ម ស្ម័គ្រចិត្ត។

លោកស្រីបានបន្តថា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកម្ពុជា​បើកប្រទេសឡើងវិញ​លើគ្រប់វិស័យ ក្រោយជំងឺកូវីដ​១៩ ក្នុងស្មារតីដោះស្រាយការលំ​បាកលើកកម្ពស់ជីវភាព និងសុខុមាលភាពរប​ស់ប្រជាព​លរដ្ឋ​រងគ្រោះកាកក្រហមកម្ពុជាបា​នបំផុស​នូវកម្លាំងមនុស្សធម៍ ជាពិសេស​សម្រាប់ជ​នគ្រប់មជ្ឈដ្ឋា​នឲ្យចូលរួមជា​មួយសមាគម​ជាតិតាមរ​យៈយុទ្ធនា​ការកាកបា​ទក្រហមដោះ​ស្រាយ​បញ្ហាប្រឈមនានា​ នឹងបន្តពង្រឹងភា​ពធន់ក្នុងសហគមន៍

លោកស្រីបន្តថា ពិភពលោកកំពុងស្ថិតនៅក្នុងរបត់នៃការផ្លាស់ប្តូរយ៉ាងស្មុគស្មាញប្រឈមដល់ ការ​ប្រ​ទាក់​ក្រឡាគ្នា​ដូចជា បញ្ហា​ប្រដាប់​អាវុធការប្រែប្រួលអាកាសធាតុ បានបង្កឲ្យមា​នលក្ខណៈគ្រោះ​មហន្តរាយកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជា​ងមុនចំពោះមនុស្ស​សត្វនិងរុក្ខជាតិជំ​ងឺឆ្លង​​ពិតមែន​តែ​គេអា​ចគ្រប់គ្រង​បានមួយកម្រិ​តប៉ុន្តែពីររូបបំលែ​ងថ្មីនៃ​ជំងឺផ្សេងផ្សេងទៀត​កំពុងលេច​ឡើងជាប​ន្តបន្ទាប់ ទោះបីជាពិភពលោក ឈមនឹងប​ញ្ហាជាច្រើ​នបែបនេះក្ដី ក៏ព្រះរាជាណាចក្រ​កម្ពុជា បន្តស្ថិត​នៅក្រោមម្លប់សន្ដិភាពស្ថិរភា​ពនយោ​បាយអភិវឌ្ឍន៍ លើគ្រប់វិស័យធ្វើឱ្យកាកបាទក្រ​ហមកម្ពុជា នៅតែ​បំពេញតួនា​ទីជាជំនួយកា​រឲ្យអាជ្ញាធរ​សាធារណៈ​និងវិ​ស័យមនុស្សធម៌រួម​ចំណែកជា​មួយរាជរដ្ឋាភិបា​លបន្តការ​លើកកម្ពស់គោ​លការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ជីវភាពរ​ស់នៅរប​ស់ប្រជាជនកាត់​បន្ថយភា​ពរងគ្រោះនិ​ងជួយប្រជាពល​រដ្ឋ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button