ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន យាងជាអធិបតីក្នុងពិធីបុណ្យពូនភ្នំខ្សាច់ និងបួង​សួងសុំ​សេចក្តី​សុខ​ដល់ប្រ​ជារាស្ត្រខ្មែរនៅវត្ត​ពោធិ៍ប្រាំពាន់ដើម ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)អ្នក​អង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន យាងជាអធិបតី អមដំណើរដោយឯកឧត្តមបណ្ឌិត តាន់​ វណ្ណនី កាលពី​ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានយាង និងអញ្ជើញចូលរួមក្នុង​ពិធីពួន​ភ្នំខ្សាច់ចំនួ​ន២៥៦៥ភ្នំ ​ដើម្បីរំលឹ​កដល់ពុទ្ធស័​ករាជ និងបួង​សួងសុំ​សេចក្តីសុខដល់ប្រជានុរាស្ត្រខ្មែរ នា​រដូវចូលឆ្នាំថ្មីប្រពៃណីជាតិ​ខាងមុខនេះ វិធីនេះបាន​ប្រ​ព្រឹត្ត​ទៅ​នៅវត្តពោធិ៍បញ្ចសហស្សារាម (ហៅ​វត្ត​ពោធិ៍ប្រាំពាន់ដើមស្ថិតក្នុងតំបន់អូរដូនស្ងួន ឃុំគូ​លែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដឹ​កនាំ​ដោយ ព្រះសីមានុចា​រីវិមុត្តិ សៀន គុណ​លាភ ព្រះបាឡាត់គណ​ ខេត្តព្រះ​វិហារ។​

ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមន​ស្សរីករាយ​យ៉ាងក្រៃលែង ចំពោះវត្តមានព្រះសង្ឃ លោក​អាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រ​ជាពុទ្ធប​រិស័ទបានរួម​សាមគ្គីគ្នាធ្វើបុណ្យពូន​ភ្នំខ្សាច់ និងបួងសួងសុំសេចក្តី​សុខសេចក្តី​ចម្រើនរុង​រឿង​ដល់​នគរភពផែ​នដែនកម្ពុជា និងប្រជា​នុរាស្រ្តខ្មែរគ្រប់ៗគ្នាម្យ៉ាងវិញ​ទៀតខែមា​ន់សន់រដូវម​ហាសង្រ្កានឆ្នាំ​ចាស់ផ្លាស់ចូលឆ្នាំ​ថ្មីតាមប្រពៃណីខ្មែរ​យើងតែងតែ​ជួបជុំធ្វើបុណ្យ​ឧទិ្ទសកុសល​ ជូនដ​ល់បុព្វការីជន និងបួង​សួងសុំ​សុខសួស្តីសិរីប្រសើដល់ញាតិមិត្ត និងបងប្អូនខេមរៈជន​ខ្មែរសូម​មាន​ការស្រឡាញ់រាប់អានសាមគ្គីគ្នា និងភាតរភាពតទៅ។

តាងនាម​ជាអធិបតី នៃពិធីពូនភ្នំខ្សាច់ បួងសួងសុំសេចក្តីសុខ និងរាប់បាត្រដ​ល់ព្រះសង្ឃ​នៅវត្តពោធិ៍​ប្រាំពាន់ដើម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមឧទ្ទិសម​ហាបុណ្យកុសល​ថ្វាយ​ចំពោះព្រះ​រាជវិ​ញ្ញា​ណក្ខន្ធអតីតព្រះមហា​ក្សត្រ ព្រះ​មហាក្សត្រិយានី ព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គ ជាពិសេ​សសូមថ្វាយ​មហាព្រះរាជកុសលថ្វាយព្រះករុណា​ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរៈ​ក្សត្រ ព្រះវររាជបិ​តាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះរាជ​វិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់ស្ថានសួគ៌សោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ថ្លែងក្នុងពិធីបុណ្យពូនភ្នំខ្សាច់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន មានបីតិសោមនស្សរី​ករាយពន់ពេក​ចំពោះការ​ទទួល​បដិសណ្ឋារកិច្ច ប្រកបដោយស្នាមញ​ញឹមរួបរួមសាមគ្គីគ្នា​បំពេញបុណ្យ​កុសល​ជូនដល់​បុព្វបុរសខ្មែរគ្រប់ជំនាន់ និងសូម​លើកហត្ថាប្រណម្យបួងសួងដល់គុណ​បុណ្យព្រះរតនត្រៃ​គុណកែវទាំង​បី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិ​ទ្ធិទាំងឡាយក្នុងលោ​ក ទេវតាថែរក្សាព្រះមហានគរ  សូម​អោយប្រជានុរាស្ត្រគ្រប់​រូបសមប្រ​កបតែនឹ​ងសេ​ចក្តី​សុខសេចក្តី​ចម្រើនរុងរឿងរួច​ចាកផុតពីរោ​គាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាព​នៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មីព្រះ​នាមកិរិណី​ទេវី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើ​គ្រប់​ប្រការ កើត​មានដល់បងប្អូនប្រជានុរាស្ត្រខ្មែរ​គ្រប់ស្រទាប់វណ្ណះ រកទទួលទាន​មានបានគ្រប់​ក្រុមគ្រួសារ។

សូមបញ្ជាក់ផងដែរថា ព្រះសីមានុចារីវិមុត្តិ សៀន គុណលាភ ព្រះបាឡាត់គណខេត្តព្រះវិហារ ព្រះ​អង្គជា​ស្ថាបនិកដឹកនាំបង្កើត និងកសាង​វត្តពោធិ៍ប្រាំ​ពាន់ដើមរីកដុះ​ដាលសមិទ្ធិផល​ជាច្រើនជាពិសេ​សព្រះអង្គកំពុងកសាងសាលាបឋមសិក្សា មួយខ្នងមាន៦ប​ន្ទាប់ចំណាយ​ថវិការប្រមាណ៨៧​០០​០ដុល្លារ​សហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់កា​រសិក្សារបស់កុមារា កុមារីនៅក្នុងតំបន់នោះ។

ជាទីបញ្ចប់​ អ្នកអង្គម្ចា​ស់ស៊ីសុវត្ថិ សិទ្ធិដែន  សូមផ្តាំផ្ញើដល់បង​ប្អូនប្រជានុរា​ស្ត្រខ្មែរទាំង​អស់សូមមា​នសាមគ្គីភាព ភាតរភាព ចេះ​ជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែ​រក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង  ឋិតឋេរចេរកាល​ជានិច្ចនិរន្តរ៍តរៀងទៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button